ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ ត្រូវបានអង់គ្លេសប្រកាសទទួលស្គាល់ហើយ!

2 ឆ្នាំ មុន

គ្រាប់ថ្នាំព្យាបាលកូវីដ មុលនូពីរ៉ាវៀរ (Molnupiravir) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck, Sharp and Dohme (MSD) និង…

គ្រាប់ថ្នាំព្យាបាលកូវីដ មុលនូពីរ៉ាវៀរ (Molnupiravir) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck, Sharp and Dohme (MSD) និង Ridgeback Biotherapeutics គឺជាថ្នាំប្រឆាំងមេរោគដំបូងគេសម្រាប់ព្យាបាលជំងឺកូវីដ១៩ ហើយវាត្រូវបានចក្រភពអង់គ្លេសទទួលស្គាល់ឱ្យប្រើនៅក្នុងប្រទេសរបស់ខ្លួន។

ចក្រភពអង់គ្លេស យល់ព្រមទិញ ៤៨០,០០០ឈុត ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដែលរំពឹងទុកថានឹងមកដល់នៅក្នុងខែវិច្ឆិកានេះ។ ដំបូងវានឹងត្រូវបានផ្តល់ឱ្យទាំងអ្នកជំងឺដែលចាក់វ៉ាក់សាំង និងមិនបានចាក់វ៉ាក់សាំង តាមរយៈការសិក្សាថ្នាក់ជាតិ ដោយមានទិន្នន័យបន្ថែមអំពីប្រសិទ្ធភាពរបស់វា ដែលប្រមូលបាន មុនពេលការសម្រេចចិត្តណាមួយ ដើម្បីបញ្ជាទិញបន្ថែម។

គេបានរកឃើញថា ថ្នាំនេះត្រូវផ្តល់ឱ្យអ្នកជំងឺលេបក្នុងរយៈពេល ៥ថ្ងៃនៃរោគសញ្ញា ទើបវាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល។ វាជាថ្នាំដែលទៅធ្វើការជាមួយនឹងអង់ស៊ីមដែលវីរុសធ្វើការបំបែកខ្លួន ហើយបង្កជាការខូចសែនរបស់វីរុស។ ការធ្វើដូចនេះ គឺការពារកុំឱ្យវីរុសអាចបំបែកខ្លួន ហើយរក្សាកម្រិតមេរោគក្នុងខ្លួនឱ្យទាប និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ។

ក្រុមហ៊ុន Merck ដែលជាអ្នកផលិតថ្នាំនេះ បាននិយាយថា វិធីសាស្រ្តព្យាបាលនេះគឺនឹងមានប្រសិទ្ធភាពលើគ្រប់ប្រភេទនៃកូវីដ មិនថាវាធ្វើការប្រែខ្លួនទៅជាបែបណាទៀតនោះឡើយ។

អង្គភាពគ្រប់គ្រងថ្នាំរបស់ចក្រភពអង់គ្លេស MHRA បាននិយាយថា ថ្នាំនេះត្រូវបានអនុញ្ញាតឱ្យប្រើចំពោះអ្នកដែលមានកូវីដ កម្រិតស្រាលទៅមធ្យម និងយ៉ាងហោចណាស់មានកត្តាហានិភ័យមួយសម្រាប់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចជា ធាត់ ចាស់ជរា ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង។

គួរបញ្ជាក់ផងដែរថា ថ្នាំនេះក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ