ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទ្វារមាស​របស់​អ្នកតូច​ចង្អៀត​ខុស​ពី​ធម្មតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​មិនមែន​ជា​រឿង​ធម្មតា​ទេ​ដែល​ទ្វារមាស​របស់​ស្ត្រី​មាន​សភាព​តឹង​ណែន​ពេក ។ ជា​ធម្មតា​បើ​ទោះបីជា​ស្ត្រី​មិន​មាន​អារម្មណ៍​ផ្លូវភេទ​សោះ​ក៏​ដោយ ក៏​ទ្វារមាស​មាន​ចន្លោះ​មួយ​សមរម្យ​ដែរ ។ នៅ​ពេល​ដែល​ស្ត្រី​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​ឡើង ទ្វារមាស​នឹង​រីក​ទំហំ​ទៅ​តាម​ហ្នឹង​ផង​ដែរ បូក​ផ្សំ​ជាមួយ​ភាព​សើម​ពី​ធម្មជាតិ ។

បញ្ហា​គឺ​នៅ​ពេល​ដែល​ស្ត្រី​មិន​អាច​រួម​ភេទ​បាន ដោយសារ​តែ​ទ្វារមាស​របស់​ពួក​គាត់​តឹង​ណែន​ពេក ហើយ​បង្ក​ឱ្យ​មាន​អារម្មណ៍​ឈឺចាប់ និង​មិន​ស្រួល​ពេល​ដាក់​បញ្ចូល​អង្គ​ជាតិ ។ គេ​បាន​រក​ឃើញ​ថា មាន​កត្តា ៣ យ៉ាង​ធំ​ៗ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ ។

១. អារម្មណ៍​ស្រើបស្រាល​មិន​គ្រប់គ្រាន់ ៖ ពេល​ស្ត្រី​មាន​សម្រើប​គ្រប់គ្រាន់ ទ្វារមាស​បញ្ចេញ​ទឹករំអិល ដើម្បី​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ដាក់​បញ្ចូល​អង្គ​ជាតិ​ពី​សំណាក់​ដៃគូ​បុរស ។ អ្នក​នឹង​សង្កេត​ឃើញ​ថា ទ្វារមាស​របស់​អ្នក​តឹង​ខ្លាំង​នៅ​ពេល​រួម​ភេទ​ដោយ​គ្មាន​អារម្មណ៍ ។ ដូចនេះ​អ្នក​អាច​កែខៃ​ស្ថានភាព​អាក្រក់​នេះ​បាន ដោយ​ការ​ប្រើ​ស្នៀត​ដុត​កម្តៅ​អារម្មណ៍​មុន​ពេល​ដាក់​បញ្ចូល ឬ ប្រើប្រាស់​ទឹករំអិល​សិប្បនិម្មិត​ដែល​ទិញ​តាម​ឱសថស្ថាន​នានា ។

២. បម្រែបម្រួល​អរ​ម៉ូ​ន​ក្រោយ​សម្រាលកូន ៖ ការ​សម្រាលកូន​តាម​ធម្មជាតិ គឺ​តាម​រយៈ​ទ្វារមាស ។ ការ​សម្រាលកូន​តាម​វិធី​នេះ​ច្បាស់​ជា​ប៉ះពាល់​ដល់​ទ្វារមាស និង​ធ្វើ​ឱ្យ​សាច់ដុំ​ទ្វារមាស​មាន​អារម្មណ៍​ខុស​ប្លែក​ពី​មុន​បន្តិច ។ ការ​សម្រាលកូន​បង្ក​ឱ្យ​មានការ​ប្រែប្រួល​អរ​ម៉ូ​ន ដែល​អាច​ធ្វើ​ឱ្យ​ទ្វារមាស​មាន​សភាព​តឹង​ខុស​ពី​ធម្មតា ។

៣. មេរោគ​នៅ​ទ្វារមាស ៖ ការ​មាន​មេរោគ​ឆ្លង​នៅ​ទ្វារមាស គឺ​អាច​ធ្វើ​ឱ្យ​ទ្វារមាស​មាន​បញ្ហា​រមាស់ មិន​មាន​ទឹករំអិល​គ្រប់គ្រាន់ និង​មាន​សភាព​ហើម​តឹង​ណែន ។ វា​អាច​កើតមក​ពី​ការ​រួម​ភេទ ឬ​ការ​មិនសូវ​ធ្វើ​អនាម័យ​នៅ​តំបន់​ឱ្យ​បាន​ល្អ ។ ដើម្បី​ឱ្យ​ទ្វារមាស​មាន​សភាព​ស្អាត គ្មាន​មេរោគ អ្នក​ត្រូវ​ដឹង​ពី​វិធី​សម្អាត​ដែល​ត្រឹមត្រូវ និង​ប្រើ​ទឹក​អនាម័យ​ដែល​មានគុណ​ភាព ។

សូម​បញ្ជាក់​ផង​ដែរ​ថា គ្រូពេទ្យ​ជំនាញ​បាន​និយាយ​ថា មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​កុំឱ្យ​មាន​ក្លិន​ប្រដាប់​ភេទ​នោះ គឺ​ការ​ប្រើ​ទឹក​អនាម័យ ដើម្បី​សម្អាត​ជា​ទៀងទាត់ ។ ទឹក​អនាម័យ វ៉ា​ជី​ស៊ី​ល (Vagisil) គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ក្លិន​ប្រដាប់​ភេទ ពិសេស​ចំពោះ​ស្ត្រី ។ ដោយសារ​តែ​ប្រ​សិ​ទ​ភាព​របស់​វា​នោះ វ៉ា​ជី​ស៊ី​ល ដែល​ជា​ផលិតផល​អា​មេ​រិ​ក ត្រូវ​បាន​ស្ត្រី​ទូ​ទាំង​ពិភពលោក​និយម​ប្រើ ដើម្បី​ការពារ​កុំឱ្យ​មាន​ក្លិន​ប្រដាប់​ភេទ ។ ព័ត៌មាន​លម្អិត​អំពី Vagisil សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕