ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណីតភាព​ធ្វើ​​ឱ្យ​មនុស្ស​កាន់តែ​ពុក​រលួយ

8 ឆ្នាំ មុន

ចិញ្ចៀនពេជ្រ​ធំ រថយន្ត​ស៊េរី​​ថ្មី​​ទំនើប​ៗ ផ្ទះ​វីឡា​​ធំ​ស្កឹមស្កៃ​ ជា​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​ជា​ច្រើន​ ។ ពួក​គេ​ត្រូវការ​ប្រណីតភាព ​ដោយ​គិត​ថា​ វា​នឹង​ធ្វើ​ឱ្យ​​ជីវិត​មាន​ន័យ ​និង​ទទួល​ការ​ស្ញប់​ស្ញែង​ ។

ចិញ្ចៀនពេជ្រ​ធំ រថយន្ត​ស៊េរី​​ថ្មី​​ទំនើប​ៗ ផ្ទះ​វីឡា​​ធំ​ស្កឹមស្កៃ​ ជា​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​ជា​ច្រើន​ ។ ពួក​គេ​ត្រូវការ​ប្រណីតភាព ​ដោយ​គិត​ថា​ វា​នឹង​ធ្វើ​ឱ្យ​​ជីវិត​មាន​ន័យ ​និង​ទទួល​ការ​ស្ញប់​ស្ញែង​ ។

តម្រូវការ​នូវ​វត្ថុ​ទំនើប​ៗ ​នៅ​ក្នុង​ជីវិត​រស់នៅ​គ្មាន​អ្វី​ខុសឆ្គង​នោះ​ទេ​ ។ ប៉ុន្តែ​ជា​​អកុសល ​មនុស្ស​​ត្រូវ​បាន​ដឹកនាំឱ្យ​​ដើរ​ផ្លូវខុស ​ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​នៃ​ជីវិត​មួយ​ ដែល​ពោរពេញ​ដោយ​ប្រណីតភាព​ នៅ​ក្នុង​ប្រទេស​មួយ​​ដែល​ស្ថិត​​ក្នុង​ភាព​ក្រីក្រ​នៅ​ឡើយ​ ។

ប្រាក់ខែ​ទាប​ នៅ​ក្នុង​ស្ថាប័នរដ្ឋ​មិន​អាចឱ្យ​​ពួក​មន្ត្រី​ស្វែងរក​ប្រណីតភាព​ តាម​រយ​:​ប្រាក់ខែ​នោះ​ឡើយ​ ។ ការ​ងារ​​ទៅ​រក​ផ្លូវ​ងងឹត ​ឬ​អំពើ​ពុក​រលួយ​ ក៏​កើត​មាន ​ដើម្បី​សម្រេច​បំណងប្រាថ្នានៃ​ជីវិត​ប្រកបដោយ​ប្រណីតភាព​នេះ​ ។ ការ​ងប់​ង​ល់​ខ្លាំង​នឹង​ប្រណីតភាព​នឹង​ធ្វើ​ឱ្យ​​មនុស្ស ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​បាន​ចិញ្ចៀនពេជ្រ​គ្រាប់​ធំ រថយន្ត​តម្លៃ​រាប់​សែន និង​វិមាន​ស្កឹមស្កៃ​ជាដើម​។

ដរាបណា​ មនុស្ស​នៅ​តែ​ប្រណាំងប្រជែង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ដើម្បី​សម្រេច​ប្រណីតភាព​ នៅ​ក្នុង​ជីវិត​តាម​មធ្យោបាយ​គ្រប់​វិធី ពេល​នោះ​បញ្ហា​ពុក​រលួយ​នឹង​នៅ​តែ​តាម​ញាំញី​​​ក្នុ​ងសង្គម​​ ​ដោយ​ធ្វើ​ឱ្យ​​ពិបាក​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឱ្យ​​បាន​លឿន​ជាង​
នេះ​។

គេ​មិន​គួរ​គិត​ថា ​ប្រណីតភាព​ គឺជា​តម្លៃ​តែ​មួយ​គត់​នៃ​ជីវិត​ឡើយ ​។ សេចក្តី​ថ្លៃថ្នូរ​សីលធម៌ ចំណេះដឹង កិត្តិយស និង​ការ​ស្រឡាញ់​រាប់អាន​​របស់​មនុស្ស​ គឺជា​តម្លៃ​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត ​។

វា​ពិតជា​រឿង​គួរ​ឱ្យ​​សរសើរ​ សម្រាប់​មនុស្ស​ប្រកប​របរ​សុចរិត ​ដែល​អាច​ធ្វើ​អោយ​ជីវិត​មាន​ប្រណីតភាព​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ពិត​ជា​​គួរ​ឱ្យ​​ខ្មាស​អៀន​ណាស់​ ដែល​មនុស្ស​ត្រូវ​លះបង់​តម្លៃ​ជា​មនុស្ស​ដូច​ជា​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​ ដោយ​បង្កើត​ជា​អំពើ​ពុក​រលួយ​និង​អយុត្តិធម៌​សង្គម ​ដោយ​គ្រាន់តែ​​ដើម្បី​ទិញ​របស់​ប្រណីត​ៗ​ ដើម្បី​អួត​មនុស្ស​នៅ​ក្នុង​សង្គម​។

ដូច្នេះ​ សង្គម​នឹង​កាន់តែ​ប្រសើរ​ជាង​នេះ កាលបើ​មនុស្ស​អាច​ទប់ចិត្ត​ពី​ប្រណីតភាព​ ៕