ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាស្រ្តីជាប្រពន្ធមួយចំនួនបង្ខំឱ្យស្វាមីក្រៀវ? កាត់ប្រដាប់ភេទចោលមែនទេ?

2 ឆ្នាំ មុន

ហេតុអ្វីបានជាស្រ្តីជាប្រពន្ធមួយចំនួនបង្ខំឱ្យស្វាមីក្រៀវ? តើបុរសពេលក្រៀវ ពិតជាតម្រូវឱ្យកាត់លិង្គចោល ដូចក្នុងរឿងចិនបុរាណមែនទេ? តើហេតុអ្វីបានមិនរកវិធីផ្សេង ដើម្បីកុំឱ្យស្វាមីមានកូនជាមួយអ្នកផ្សេង? ថ្ងៃនេះ អ្នកនឹងបានចម្លើយទៅនឹងសំនួរទាំងនេះ! ជារៀងរាល់ឆ្នាំ បុរសប្រហែលកន្លះលាននាក់នៅសហរដ្ឋអាមេរិកទទួលបានការក្រៀវបែបវេជ្ជសាស្រ្ត…

ហេតុអ្វីបានជាស្រ្តីជាប្រពន្ធមួយចំនួនបង្ខំឱ្យស្វាមីក្រៀវ? តើបុរសពេលក្រៀវ ពិតជាតម្រូវឱ្យកាត់លិង្គចោល ដូចក្នុងរឿងចិនបុរាណមែនទេ? តើហេតុអ្វីបានមិនរកវិធីផ្សេង ដើម្បីកុំឱ្យស្វាមីមានកូនជាមួយអ្នកផ្សេង? ថ្ងៃនេះ អ្នកនឹងបានចម្លើយទៅនឹងសំនួរទាំងនេះ!

ជារៀងរាល់ឆ្នាំ បុរសប្រហែលកន្លះលាននាក់នៅសហរដ្ឋអាមេរិកទទួលបានការក្រៀវបែបវេជ្ជសាស្រ្ត ដែលជាទម្រង់ដ៏មានប្រសិទ្ធភាពបំផុតនៃការពន្យារកំណើតសម្រាប់បុរស។ វាមិនមែនជាការកាត់លិង្គចោល ដូចក្នុងរឿងបុរាណចិន ឬ ដូចជាការក្រៀវឆ្មាក្រៀវឆ្កែនោះទេ។ វាគឺជាការវះកាត់តូចមួយ ដែលវេជ្ជបណ្ឌិតជំនាញកាត់ផ្តាច់ផ្លូវបង្ហូរមេជីវិតរបស់បុរស មិនឱ្យចេញមកក្រៅពេលដែលចេញទឹកកាម។ ភាសាបច្ចេកទេសពេទ្យហៅថា “Vasectomy”។ ការធ្វើដូចនេះ គឺធ្វើឱ្យទឹកកាមរបស់បុរស មិនមានមេជីវិតឈ្មោលនោះទេ ហើយក៏មិនអាចមានកូនបានដែរ។

វាជាការពន្យាកំណើតរបស់មនុស្សប្រុស ដែលមានលក្ខណៈអចិន្ត្រៃយ៍។ ស្រ្តីមួយចំនួនចង់ឱ្យស្វាមីក្រៀវ ក៏ព្រោះតែមិនចង់ឱ្យស្វាមីទៅមានស្រីក្រៅ ហើយមានកូនជាមួយនឹងគេ បង្កទៅជាបញ្ហាក្នុងគ្រួសារ។ សំនួរសួរថា ចុះម្តេចមិនប្រើប្រាស់វិធីផ្សេងវិញទៅ?

សព្វថ្ងៃនេះ វិធីសាស្រ្តពន្យាកំណើតរបស់បុរស មានតែ២ទេ គឺការពាក់ស្រោមអនាម័យ និង ក្រៀវ។ ថ្នាំពន្យារកំណើតសម្រាប់បុរស គឺមិនទាន់មានប្រើនៅឡើយទេ ព្រោះគេកំពុងតែស្រាវជ្រាវផលិត។ ការពាក់ស្រោមអនាម័យ គឺជាវិធីមានសុវត្ថិភាពខ្ពស់បំផុត ដោយវាអាចការពារមិនឱ្យមានកូនផង និង មិនឱ្យឆ្លងរោគផង។ តែដំរីជើងបួនគង់មានភ្លាត់ បុរសជាស្វាមីពេលខ្លះក៏អាចភ្លេចប្រើស្រោមដែរ។ ដូចនេះ ហើយបានជាក្រៀវជាជម្រើសល្អ ដែលស្រ្តីមួយចំនួនជ្រើសរើសឱ្យស្វាមីរបស់ខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ