ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរធ្វើបែបណា ប្រសិនបើភ្លេចពាក់ស្រោមអនាម័យ?

3 ឆ្នាំ មុន

ដូចពាក្យចាស់ពោលថា “សប្បាយប្រែក្លាយជាទុក្ខ”។ វាមិនមែនជារឿងសប្បាយទេក្នុងការព្រួយបារម្ភអំពីការមានផ្ទៃពោះដោយអចេតនា ឬ ឱកាសក្នុងការឆ្លងជំងឺកាមរោគ ក្រោយពីបានរួមភេទមិនបានប្រើប្រាស់ស្រោមអនាម័យ។ “ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច”។…

ដូចពាក្យចាស់ពោលថា “សប្បាយប្រែក្លាយជាទុក្ខ”។ វាមិនមែនជារឿងសប្បាយទេក្នុងការព្រួយបារម្ភអំពីការមានផ្ទៃពោះដោយអចេតនា ឬ ឱកាសក្នុងការឆ្លងជំងឺកាមរោគ ក្រោយពីបានរួមភេទមិនបានប្រើប្រាស់ស្រោមអនាម័យ។ “ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច”។ ពេលខ្លះអ្នកក៏ភ្លាត់ភ្លេចពាក់ស្រោមអនាម័យនៅពេលរួមភេទដែរ។ តើត្រូវធ្វើដូចម្តេចនៅពេលភ្លាត់ភ្លេចដូចនេះ?

ដើម្បីកុំឱ្យដៃគូខាងស្រីទៅជាម្តាយគេទាំងមិនទាន់ត្រៀមខ្លួន អ្នកត្រូវរកថ្នាំការពារកុំឱ្យមានគភ៌លក្ខណៈបន្ទាន់។ វាជា​ថ្នាំ​អរម៉ូន​ដែល​ការពារ​ការ​បញ្ចេញ​ពង ដើម្បីបង្ករកំណើត។ វាត្រូវបានមនុស្សភាគច្រើនហៅថា “ថ្នាំ៧២ម៉ោង” ព្រោះអ្នកអាចប្រើប្រាស់វាក្នុងកំឡុងពេល ៧២ម៉ោង បន្ទាប់​ពី​អ្នក​បាន​រួមភេទ​ដោយ​មិន​បាន​ការពារ ប៉ុន្តែ​អ្នក​កាន់​តែ​ឆាប់​វា​កាន់​តែ​មាន​ប្រសិទ្ធភាព។ តែអ្នកគួរចង់ចាំថា ការឱ្យដៃគូខាងស្រីរបស់អ្នកប្រើវាច្រើនដងពេក ដោយសារតែអ្នកភ្លេចពាក់ស្រោមអនាម័យម្តងហើយម្តងទៀតនោះ គឺមិនល្អសម្រាប់សុខភាពគាត់ទេ។

មួយវិញទៀត ប្រសិនបើអ្នកមានការរួមភេទដោយមិនបានការពារ អ្នកគួរតែធ្វើតេស្តរកជំងឺកាមរោគ។ ការធ្វើតេស្តគឺងាយស្រួល មិនគួរឱ្យខ្លាច តម្លៃសមរម្យ និងរក្សាការសម្ងាត់។ សូមចាំថា រោគសញ្ញាទូទៅបំផុតសម្រាប់ជំងឺកាមរោគជាច្រើន ដែលរួមទាំងជំងឺអេដស៍ គឺមិនមានរោគសញ្ញាទេ។ ដូច្នេះ យកល្អគួរតែធ្វើតេស្ត និងមានសុវត្ថិភាពជាជាងការសោកស្តាយ!

ហើយចាំថាលើកក្រោយ ជៀសវាងកើតទុក្ខ ក្រោយស្រណុកស្រួល! ពាក់ស្រោមអនាម័យដើម្បីការពារសុវត្ថិភាពក្នុងការរួមភេទ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ