ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ជ្រូក​កណ្តុរ​មាន​ហាងឆេង​! ឈ្មួញ​លួច​យក​កូនជ្រូក​សាច់​ពី​ថៃ​មក​បន្លំ​នាំ​ចូល​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​សត្វ​ជ្រូក​កណ្តុរ​កំពុង​តែ​មាន​ហាងឆេង ក្រុម​ឈ្មួញ​ក៏​នាំ​ចូល​កូនជ្រូក​សាច់​អាយុ​៣​ទៅ​៤​ស​ប្តា​ហ៍​មក​បន្លំ ហើយ​ក្លា​ស្សេ​ដែល​មាន​ចំនួន​១៦០​ក្បាល​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា ហើយ​ក៏​ត្រូវ​

ខេត្តបន្ទាយមានជ័យ ៖ នៅ​ពេល​ដែល​សត្វ​ជ្រូក​កណ្តុរ​កំពុង​តែ​មាន​ហាងឆេង ក្រុម​ឈ្មួញ​ក៏​នាំ​ចូល​កូនជ្រូក​សាច់​អាយុ​៣​ទៅ​៤​ស​ប្តា​ហ៍​មក​បន្លំ ហើយ​ក្លា​ស្សេ​ដែល​មាន​ចំនួន​១៦០​ក្បាល​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា ហើយ​ក៏​ត្រូវ​មន្ត្រី​ចម្រុះ​បង្ក្រាប​បាន រួច​យក​ទៅ​ដុត​កំទេច​ចោល​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នៅ​ទីលាន​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា​នៅ​ពេល​ជ្រូក​កណ្តុរ​មាន​ហាងឆេង​ទីផ្សារ​អាំង​លក់ ឈ្មួញ​ក៏​បាន​បន្លំ​នាំ​ចូល​កូនជ្រូក​សាច់​ដែល​មាន​អាយុ​៣​ទៅ​៤​ស​ប្តា​ហ៍​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខុសច្បាប់​មក​កម្ពុជា តែ​ត្រូវ​បាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្ត​សង្ស័យ​១​គ្រឿង ម៉ាក​សាំង​យ៉ុ​ង ហើយ​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​កូនជ្រូក​ងា​.​ប់​ដាក់​ក្លា​ស្សេ​ចំនួន​១៦០​ក្បាល និង​អ្នកបើកបរ​ចំនួន​២​នាក់ នៅ​វេលា​ម៉ោង​១០​និង​៤៦​នាទី ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ ស្ថិត​ក្នុងភូមិ​ខ្លែង​ពណ៌ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​ដឹក​កូនជ្រូក​ក្លា​ស្សេ​ហើយ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យា​បាល​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​ក៏​រក​ឃើញ​ថា ដឹក​គ្មាន​ច្បាប់​អនុញ្ញាតិ និង​ដឹក​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ខូច​គុណ​ភាណ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បារម្ភ​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ពី​ប្រទេស​ថៃ ហើយ​នាំ​ចេញ​ទៅ​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត និង​ភ្នំពេញ ដែល​ឈ្មួញ​យក​ទៅ​លក់​បន្ត ហើយ​ក្លែងបន្លំ​ជា​ជ្រូក​កណ្តុរ​សម្រាប់​អាំង​លក់​។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត និង​អ្នកបើកបរ​ចំនួន​២​នាក់ ក្នុង​នោះ​ព្រូ​ម្នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ចំណែក​កូនជ្រូក​ក្លា​ស្សេ​ខូចគុណភាព​ចំនួន​១៦០​ក្បាល​វិញ ជា​ការ​សម្របសម្រួល​ពី​ឯ​ឧត្តម កើត សុវណ្ណ​រ៉េ​ត ព្រះរាជអាជ្ញា​ង​យ្យ​ការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​យក​ទៅ​ដុត​កំទេច​ចោល ស្រប​តាម​ខ្លឹមសារ​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រង់​មាត្រា​១០៤ ជំពូក​ទី​១៩ នៃ​ច្បាប់ ដែល​ដុត​កប់​ចោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ