ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​ស្លា.ប់​ម្នាក់ របួសធ្ងន់​-​ស្រាល​០៤​នាក់ នៅ​ស្រុក​វាល​វែង

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លា.ប់ និង​០៤​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​រន្ទះបា.ញ់ ខណៈ​ពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជុំ​គ្នា​នៅ​ក្នុងផ្ទះ​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​។​ករណី​បាតុភូត​ធម្មជាតិ​នេះ

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​រន្ទះបាញ់ ខណៈ​ពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជុំ​គ្នា​នៅ​ក្នុងផ្ទះ​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​។​ករណី​បាតុភូត​ធម្មជាតិ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និ​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ មេ​សា ២០១៦ នៅ​ចំណុច​វាលស្មៅ​ក្រសាំង​ភ្នៅ ស្ថិត​ក្នុងភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង ឲ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​នៅ​ស្រុក​វាល​វែង មាន​ភ្លៀង​ធ្លាក់​តាម​តំបន់ និង​ឃុំ​មួយ​ចំនួន​មិនមែន​គ្រប់​ដណ្ដប់​ទាំងស្រុង​នោះ​ទេ ហើយ​នៅ​ឃុំ​ក្រពើ​ពីរ ក៏​ដូច​គ្នា​ដែរ​។ ខណៈ​ពេល​ដែល​មេឃ​កំពុង​ភ្លៀងរលឹម​នោះ កូន​ម្ចាស់ផ្ទះ និ​កូន​អ្នក​ជិតខាង​ដែល​រស់នៅ​ក្បែរ​គ្នា​បាន​បើក​ទូរទស្សន៍​នាំ​គ្នា​មើល​រឿង ស្រាប់តែ​ត្រូវ​រន្ទះ​កំណាច​បាញ់​ឆក់​យក​ជីវិត​ក្មេង​ស្រី​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​០៤​នាក់​ទៀត​រហែក​ខោអាវ​រលាក​ពេញ​ខ្លួន​របួសធ្ងន់ និង​ស្រាល។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឌឿ​ម សុ​ភ័ស្ស ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​របួស​០៤​នាក់​ទៀត ១-​ឈ្មោះ​ឌឿ​ម សុ​ផា ភេទ​ស្រី អាយុ​០៧​ឆ្នាំ (​របួសស្រាល​) ២-​ឈ្មោះ​ឌឿ​ម ដាវ ភេទ​ស្រី អាយុ​០៤​ឆ្នាំ (​របួសធ្ងន់​) ទាំង​ពីរ​នាក់​ជា​ប្អូន​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​។ ៣-​ឈ្មោះ​សៀន ច​ន្ធី ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​របួសស្រាល​) និង​៤-​ឈ្មោះ​ផា ស្រី​និ​ត ភេទ​ស្រី អាយុ​ទើបតែ​បាន​០៨​ខែ​ប៉ុណ្ណោះ​។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ស្រាល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប្រមោយ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្រុម​គ្រួ​សារបាន​ធ្វើបុណ្យ​តាម​ប្រពៃណី​។ នេះ​អាច​ចាត់​ទុក​ថា ជា​លើក​ដំបូង​ហើយ​ក្នុង​ឆ្នាំ​២០១៦ សម្រាប់​ខេត្តពោធិ៍សាត់ ដែល​ទើបតែ​ចាប់ផ្ដើម​មាន​ភ្លៀង​មាន​ករណី​រន្ទះបាញ់​ភ្លាម ខណៈ​ពេល​ដែល​តាម​បណ្ដា​ស្រុក​ដទៃ ជួប​ការ​ក្ដៅហែង​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​មួយ​ដំណក់​ផង​នោះ​៕