ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្ត មានប្រសិទ្ធភាពទប់ស្កាត់កូវីដកម្រិតធ្ងន់ធ្ងរ

2 ឆ្នាំ មុន

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃពុធថា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដែលមានតម្លៃថោក ហើយអាចរកទិញបានជាទូទៅ អាចកាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរបានជិតមួយភាគបីនៃមនុស្សដែលមានហានិភ័យខ្ពស់។ ការសាកល្បងមួយក្នុងចំនោមអ្នកជំងឺប្រហែល ១៥០០​នាក់ នៅក្នុងប្រទេសប្រេស៊ីលបានបង្ហាញថាអ្នកដែលប្រើថ្នាំនេះ ដែលមានឈ្មោះថាហ៊្វ្លុយវ៉ូសាមីន (fluvoxamine) ហាក់ដូចជាមិនសូវវិវត្តទៅជាជំងឺធ្ងន់ធ្ងរ…

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃពុធថា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដែលមានតម្លៃថោក ហើយអាចរកទិញបានជាទូទៅ អាចកាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរបានជិតមួយភាគបីនៃមនុស្សដែលមានហានិភ័យខ្ពស់។

ការសាកល្បងមួយក្នុងចំនោមអ្នកជំងឺប្រហែល ១៥០០​នាក់ នៅក្នុងប្រទេសប្រេស៊ីលបានបង្ហាញថាអ្នកដែលប្រើថ្នាំនេះ ដែលមានឈ្មោះថាហ៊្វ្លុយវ៉ូសាមីន (fluvoxamine) ហាក់ដូចជាមិនសូវវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងតម្រូវឱ្យចូលមន្ទីរពេទ្យ។

វាគឺជាថ្នាំប្រភេទ serotonin reuptake inhibitor (SSRI) ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់បំផុតដើម្បីព្យាបាលជំងឺវង្វេងស្មារតី និង ជំងឺធ្លាក់ទឹកចិត្ត។ វេជ្ជបណ្ឌិត Angela Reiersen សាស្ត្រាចារ្យរងផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Washington ក្នុងទីក្រុង St. Louis ដែលធ្វើការលើការសិក្សានេះ បាននិយាយថា វាអាចជួយទប់ស្កាត់ការរលាកដែលធ្វើឱ្យខូចសរីរាង្គដោយសារកូវីដ។ នេះបើតាមការចុះផ្សាយរបស់ The Lancet Global Health ។

លោកវេជ្ជបណ្ឌិត Reiersen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Fluvoxamine អាចកាត់បន្ថយការផលិតម៉ូលេគុលរលាកដែលហៅថា cytokines ដែលអាចត្រូវបានបង្កឡើងដោយការឆ្លងមេរោគកូវីដ។ ថ្នាំនេះក៏អាចកាត់បន្ថយប្លាកែតក្នុងឈាមផងដែរ ដែលអាចប៉ះពាល់ដល់ឥទ្ធិពលនៃការកកឈាមនៃការឆ្លងមេរោគវីរុស។

លោកវេជ្ជបណ្ឌិត Reierson និងសហការីបានផ្តល់ឱ្យអ្នកស្ម័គ្រចិត្តចំនួន ៧៤១នាក់ ដែលកើតកូវីដ នូវថ្នាំនេះ១០០មីលីក្រាម ពីរដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១០ថ្ងៃ ខណៈពេលដែលអ្នកស្ម័គ្រចិត្ត ៧៥៦នាក់ផ្សេងទៀត ដែលកើតកូវីដ បានទទួលគ្រាប់ស្ករបញ្ឆោត។

គេបានរកឃើញថា អ្នកដែលប្រើថ្នាំនេះ គឺមានត្រឹមតែ១១%ប៉ុណ្ណោះ ដែលមានកូវីដកម្រិតធ្ងន់ ខណៈដែលអ្នកប្រើប្រាស់ស្ករបញ្ឆោត កើតកូវីដកម្រិតធ្ងន់ដល់ទៅ ១៦%។

ការសិក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីមើលថា តើថ្នាំនេះអាចត្រូវបានបន្ថែមទៅក្នុងការព្យាបាលដែលផ្តល់ឱ្យអ្នកជំងឺដែលមានកូវីដដែរឬទេ ព្រោះថាវាមានប្រសិទ្ធភាពល្អ ហើយមានតម្លៃសមរម្យថែមទៀត។ នេះជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ