ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកស្រាវជ្រាវ ប្រកាសស្វែងរកអ្នកមានភាពស៊ាំនឹងកូវីដពីកំណើត ដើម្បី…

2 ឆ្នាំ មុន

សាកស្រមៃទៅមើលថា វានឹងអស្ចារ្យប៉ុនណា​នៅពេលដែលអ្នកជាមនុស្សដែលកើតមកមានប្រព័ន្ធភាពស៊ាំប្រឆាំងជាមួយនឹងជំងឺកូវីដ ដែលបង្កឡើងដោយវីរុស SARS-CoV-2 និង មិនចាំបាច់ត្រូវខ្វាយខ្វល់ខ្លាចឆ្លងជំងឺនេះពីអ្នកដទៃ។ ប្រសិនបើអ្នកមានភាពអស្ចារ្យបែបនេះ អ្នកស្រាវជ្រាវចង់ជួបអ្នក ដើម្បីចុះឈ្មោះអ្នកក្នុងការសិក្សារបស់ពួកគេ។ ដូចដែលបានពិពណ៌នានៅក្នុងក្រដាសមួយនៅក្នុងឯកសារស្រាវជ្រាវវេជ្ជសាស្រ្ត…

សាកស្រមៃទៅមើលថា វានឹងអស្ចារ្យប៉ុនណា​នៅពេលដែលអ្នកជាមនុស្សដែលកើតមកមានប្រព័ន្ធភាពស៊ាំប្រឆាំងជាមួយនឹងជំងឺកូវីដ ដែលបង្កឡើងដោយវីរុស SARS-CoV-2 និង មិនចាំបាច់ត្រូវខ្វាយខ្វល់ខ្លាចឆ្លងជំងឺនេះពីអ្នកដទៃ។ ប្រសិនបើអ្នកមានភាពអស្ចារ្យបែបនេះ អ្នកស្រាវជ្រាវចង់ជួបអ្នក ដើម្បីចុះឈ្មោះអ្នកក្នុងការសិក្សារបស់ពួកគេ។

ដូចដែលបានពិពណ៌នានៅក្នុងក្រដាសមួយនៅក្នុងឯកសារស្រាវជ្រាវវេជ្ជសាស្រ្ត Nature Immunology1 ក្នុងខែនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានចាប់ផ្តើមការស្វែងរកជាសាកលសម្រាប់មនុស្សដែលមានប្រព័ន្ធសេនេទិច ប្រឆាំងនឹងមេរោគកូវីដពីធម្មជាតិ។ ក្រុមការងារសង្ឃឹមថា ការកំណត់អត្តសញ្ញាណប្រព័ន្ធសេនេទិចមនុស្សប្រភេទនេះ អាចនាំទៅរកការបង្កើតថ្នាំទប់ស្កាត់មេរោគ ដែលមិនត្រឹមតែការពារមនុស្សពី COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារពួកគេពីការឆ្លងទៅអ្នកដទៃផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Mary Carrington អ្នកជំនាញខាងប្រព័ន្ធការពាររាងកាយនៅមន្ទីរពិសោធន៍ជាតិ Frederick សម្រាប់ការស្រាវជ្រាវជំងឺមហារីកនៅទីក្រុង Bethesda រដ្ឋ Maryland មានប្រសាសន៍ថា៖ “វាជាគំនិតដ៏អស្ចារ្យ ហើយពិត​ជា​រឿង​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​ធ្វើឡើង។”

ប៉ុន្តែវាមិនមានការធានានោះទេ ថានឹងអាចធ្វើទៅបានដោយជោគជ័យ។ លោកស្រីវេជ្ជបណ្ឌិត Isabelle Meyts ជំនាញខាងជំងឺកុមារ និង ជាគ្រូពេទ្យនៅសាកលវិទ្យាល័យ Catholic University of Leuven ក្នុងប្រទេសបែលហ្សិក មានប្រសាសន៍ថា ប្រសិនបើមានភាពអស្ចារ្យប្រឆាំងនឹងកូវីដពីធម្មជាតិមកមែននោះ ក៏មានត្រឹមត្រូវមនុស្សមួយក្តាប់តូចដែរ។

លោកវេជ្ជបណ្ឌិត Sunil Ahuja អ្នកឯកទេសខាងជំងឺឆ្លងនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព Texas នៅ San Antonio មានប្រសាសន៍ថា អ្វីដែលពិបាកនោះគឺថា តើយើងអាចទៅរកមនុស្សមនុស្សមួយក្តាប់តូចនៅទីណា ព្រោះថាវាពិបាកមែនទែន តែមិនមែនដល់ថ្នាក់ថាធ្វើមិនបាននោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ