ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ហើយ​! ក្រុម​ចោរ​កា​.​ប់​ប្លន់​នៅ​បាទី

2 ឆ្នាំ មុន
  • តាកែវ

កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ហេតុការណ៍​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ប្លន់​យក​ម៉ូតូ​១​ករណី​នៅ​តាម​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​រុន ឃុំ​ចំបក់ ។ ប៉ុន្តែ​ក្រោយ​កើតហេតុ​ជនសង្ស័យ​៣​នាក់​និង​វត្ថុ​តាង​ត្រូវ​បាន​បកស្បែក ឯ​បក្ខពួក​ម្នាក់​ទៀត​កំពុង

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ហេតុការណ៍​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ប្លន់​យក​ម៉ូតូ​១​ករណី​នៅ​តាម​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​រុន ឃុំ​ចំបក់ ។ ប៉ុន្តែ​ក្រោយ​កើតហេតុ​ជនសង្ស័យ​៣​នាក់​និង​វត្ថុ​តាង​ត្រូវ​បាន​បកស្បែក ឯ​បក្ខពួក​ម្នាក់​ទៀត​កំពុង​គេចខ្លួន ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ និង​ដំបង​ដែក ជិះ​ម៉ូតូ​២​គ្រឿង បាន​ដេញ​កា​.​ប់​ប្លន់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៤ ឡើង​តែមប្រិ៍​២០២១ របស់​បុរស​ឈ្មោះ ង៉ែត សា​រ៉ា​ន់ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រមេញ ឃុំ​រមេញ ស្រុក​កោះអណ្តែត ។ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ ។

ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​លោកស្នងការ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​បាន​ប្រើប្រាស់​គ្រប់​វិធានការ និង​សម្ភារ​ពួនស្ទាក់​គ្រប់​ច្រកល្ហក ហើយ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក៏​កំណត់​មុខសញ្ញា​និង​ឈាន​ដល់​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅផ្ទះ​សំណាក់​«​មាន មាន​» ស្ថិត​ក្នុងភូមិ​រុន ឃុំ​ចំបក់ ស្រុក​បាទី ដែល​មាន ៖ ១-​ឈ្មោះ សិលា រ៉ា​វុ​ធ ហៅ​វិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តា​នប់ ឃុំ​ចំបក់ ស្រុក​បាទី ២-​ឈ្មោះ ផ​ន បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ និង​៣-​ឈ្មោះ ឆាន ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំរ​វៀង ស្រុក​សំរោង​។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សេង សុវណ្ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រមោច​ហែ ឃុំ​ចំបក់ បាន​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​រត់គេច​ខ្លួន​បាត់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​មាន ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង ដាវ​២ និង​ដំបង​ដែក​១ ។

លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ២០២១ និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ