ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំមានទម្លាប់ទាំងនេះ ប្រសិនបើមិនចង់ឈឺក្បាល

2 ឆ្នាំ មុន

បញ្ហាឈឺក្បាល គឺងាយនឹងកើតឡើងចំពោះមនុស្សយើងណាស់ ដោយសារតែមានកត្តាជាច្រើនធ្វើឱ្យមានបញ្ហានេះ។ អ្នកអាចការពារខ្លួនអ្នកកុំឱ្យមានបញ្ហានេះ ដោយការកែទម្លាប់មួយចំនួន ដែលទម្លាប់ទាំងនោះធ្វើឱ្យអ្នកឈឺក្បាលដោយមិនដឹងខ្លួន។ ១. ញ៉ាំទឹកមិនគ្រប់គ្រាន់ ប្រសិនបើមិនញ៉ាំទឹកឱ្យបាន ២…

បញ្ហាឈឺក្បាល គឺងាយនឹងកើតឡើងចំពោះមនុស្សយើងណាស់ ដោយសារតែមានកត្តាជាច្រើនធ្វើឱ្យមានបញ្ហានេះ។ អ្នកអាចការពារខ្លួនអ្នកកុំឱ្យមានបញ្ហានេះ ដោយការកែទម្លាប់មួយចំនួន ដែលទម្លាប់ទាំងនោះធ្វើឱ្យអ្នកឈឺក្បាលដោយមិនដឹងខ្លួន។

១. ញ៉ាំទឹកមិនគ្រប់គ្រាន់

ប្រសិនបើមិនញ៉ាំទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះ អ្នកប្រាកដជាងាយនឹងជួបប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥%។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំង វាបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។

២. ស្រ្តេសមិនចេះគ្រប់គ្រង

រោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាស្រ្តេស គឺឧស្សាហ៍ឈឺក្បាល។ ប្រសិនបើគ្រប់គ្រងមិនបានល្អទេនោះ បញ្ហាស្រ្តេសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាខ្លាំងចំពោះសុខភាព។ ចូរកុំស្ទាក់ស្ទើនឹងទៅជួបជាមួយគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហានេះ។

៣. ការសម្លឹងមើលអេក្រង់យូរ

ប្រសិនបើអ្នកតែងអង្គុយប្រើប្រាស់កុំព្យូទ័រ ឬ មើលអេក្រង់ រាប់ម៉ោងក្នុងមួយថ្ងៃៗ នោះអ្នកប្រាកដជាឧស្សាហ៍ជួបប្រទះអាការៈឈឺក្បាលញឹកញាប់មិនខាន។ ការប្រើប្រាស់កុំព្យូទ័រយូរលើស ៥ ម៉ោងអាចបណ្ដាលឱ្យឈឺក្បាល ដោយសារភាពតានតឹងលើភ្នែក ក និងសាច់ដុំស្មា។ ដើម្បីជាការប្រសើរប្រសិនបើចៀសពីការប្រើប្រាស់មិនបាន ចូរព្យាយាមទុកចន្លោះពេលសម្រាកត្រឹម ៥ នាទីរាល់ពេលអ្នកអង្គុយយូរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ