ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងពពែឆ្កែ ធ្វើបែបណាទើបឆាប់បាត់?

3 ឆ្នាំ មុន

ការឡើងពពែភ្នែក ឬ ពពែឆ្កែ ត្រូវបានគេជឿថា កើតឡើងដោយសារតែការមើលឆ្កែរួមភេទជាមួយនឹងដៃគូ។ តែតាមការពិតនោះគឺថា វាជារោគឆ្លងមួយនៃក្រពេញខ្លាញ់ដែលស្ថិតនៅក្នុងត្របកភ្នែក។ ប្រសិនបើវាមិនធំទេ វាអាចបាត់ទៅវិញដោយខ្លួនវាមិនយូរជាង១ទៅ២សប្តាហ៍នោះទេ។ ថ្ងៃនេះ…

ការឡើងពពែភ្នែក ឬ ពពែឆ្កែ ត្រូវបានគេជឿថា កើតឡើងដោយសារតែការមើលឆ្កែរួមភេទជាមួយនឹងដៃគូ។ តែតាមការពិតនោះគឺថា វាជារោគឆ្លងមួយនៃក្រពេញខ្លាញ់ដែលស្ថិតនៅក្នុងត្របកភ្នែក។ ប្រសិនបើវាមិនធំទេ វាអាចបាត់ទៅវិញដោយខ្លួនវាមិនយូរជាង១ទៅ២សប្តាហ៍នោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីងាយៗអាចធ្វើបាននៅផ្ទះ ដើម្បីសម្រួលអាការៈឡើងពពែភ្នែកនេះ។

១. រមៀត

រមៀតមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ ដូច្នេះហើយទើបការប្រើប្រាស់វាដើម្បីជូតលាងសម្អាតត្របកភ្នែក ដែលទទួលរងផលប៉ះពាល់អាចជួយឱ្យឆាប់ជាសះស្បើយបាន។ អ្វីដែលអ្នកត្រូវធ្វើ គឺដាំទឹក ២ពែងក្នុងឆ្នាំង រួចបន្ថែមរមៀត ១ស្លាបព្រាបាយចួល។ ទុកឱ្យចុះត្រជាក់បន្តិចសិន ទើបយកស្បៃក្រណាត់ស្អាតមកច្រោះ ហើយប្រើប្រាស់ទឹករមៀតកម្ចាត់មេរោគលើត្របកភ្នែក។ អ្នកក៏គួរទទួលទានអាហារលាយជាមួយរមៀតផងដែរ ដើម្បីឱ្យឆាប់ជាពីខាងក្នុង។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺយកសាច់ប្រទាលកន្ទុយក្រពើបិតលើពពែភ្នែកនិងទុកចោលសម្រាប់រយៈពេល ២០ នាទីសិន ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។ នេះក៏ព្រោះតែសាច់ប្រទាលកន្ទុយក្រពើជួយសម្លាប់បាក់តេរី ការពារការឆ្លងមេរោគ កាត់បន្ថយការរលាក និងជួយឱ្យឆាប់ជាសះស្បើយ។

៣. ស្អំទឹកក្តៅ

ការស្អំកម្ដៅលើពពែភ្នែក ជួយបង្កើនល្បឿននៃការធ្លាយបែក និងការហូរខ្ទុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ណៗ ហើយពូតឱ្យស្ងួតសិន ទើបដាក់ស្អំលើត្របកភ្នែក។ ទុកចោលសម្រាប់រយៈពេល ៥នាទី ឬរហូតដល់អស់ក្ដៅ ទើបដកចេញ។ ព្យាយាមធ្វើស្អំឱ្យបានពី ៣ ទៅ ៤ ដង ជាប្រចាំរហូតដល់ខ្ទុះធ្លាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ