ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមដាច់ខាត! កុំផឹកភេសជ្ជៈទាំងនេះពេលគ្មានអាហារក្នុងពោះ!

4 ឆ្នាំ មុន

តើអ្នកដែលមានអារម្មណ៍ថាឃ្លាន ក្រោយពីក្រោកពីដំណេកដែរឬអត់? វាពិតជាពិបាកនឹងមិនរកអីផឹកណាស់នៅពេលដែលឃ្លានបែបនេះ ព្រោះថាវាពិបាកក្នុងការធ្វើម្ហូបជាងការរកអីផឹក។ តែអ្នកគួរដឹងថា ភេសជ្ជៈខ្លះមិនអាចទទួលទាំងពោះទទេរនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីភេសជ្ជៈទាំងនេះ។

១. ភេសជ្ជៈកំប៉ុង

ភេសជ្ជៈនេះមានផ្ទុកបរិមាណនៃជាតិអាស៊ីតកាបូណាតខ្ពស់ដែលមានន័យថា ប្រសិនបើអ្នកទទួលទានភេសជ្ជៈប្រភេទនេះ នៅពេលពោះទទេរនោះ ជាតិកាបូណាតនឹងត្រូវលាយឡំជាមួយអាស៊ីតក្រពះដែលបង្កជាអាការៈចង្អោរចង់ក្អួត ពិបាកក្នុងខ្លួន និងបញ្ហាសុខភាពច្រើនផ្សេងទៀត។

២. កាហ្វេ

មានមូលហេតុចម្បងពីរដែលការទទួលទានកាហ្វេពេលពោះទទេរមិនល្អសម្រាប់អ្នក។ ទីមួយគឺ វាអាចបង្កើនការផលិតជាតិអាស៊ីតក្រពះលើសកម្រិត។ ទីពីរគឺ កាហ្វេអាចពន្យឺតការរំលាយប្រូតេអ៊ីនក្នុងអាហារដែលអ្នកទទួលទានពេលក្រោយ។

៣. គ្រឿងស្រវឹង

កុំទទួលទានគ្រឿងស្រវឹងនៅពេលពោះទទេរឱ្យសោះ ព្រោះជាតិអាល់កុលនឹងត្រូវជ្រាបចូលផ្ទាល់ទៅក្នុងចរន្តឈាមតែម្ដង។ ជាលទ្ធផលសសៃឈាមនឹងរីកធំបង្កជាបញ្ហាជីពចរចុះខ្សោយ ព្រមទាំងប៉ះពាល់ដល់សម្ពាធឈាមផងដែរ។ លើសពីនេះទៅទៀត នៅពេលកំហាប់នៃជាតិអាល់កុលកើនឡើងខ្ពស់ក្នុងឈាមនោះ វានឹងបង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើន៕