ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​មាន​ស្រី​ទាញ​កាំភ្លើង​បា.ញ់​បណ្តាល​ឱ្យ​របួស​ប្រដាប់​ភេទ

8 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Victoria Reid អាយុ​៦០​ឆ្នាំ រស់នៅ​ក្រុង​ម៉េ​ល​ប៊ើ​ន រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក បាន​បា.ញ់​ប្តី​លោក​ហ៊ី​ម រីត អាយុ​៦០​ឆ្នាំ នៅ​ពេល​ដឹង​ថា​លោក​លួច​មាន​ស្រី ។

«Daily  Mail» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Victoria Reid អាយុ​៦០​ឆ្នាំ រស់នៅ​ក្រុង​ម៉េ​ល​ប៊ើ​ន រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក បាន​បាញ់​ប្តី​លោក​ហ៊ី​ម រីត អាយុ​៦០​ឆ្នាំ នៅ​ពេល​ដឹង​ថា​លោក​លួច​មាន​ស្រី ។

ប្តី​-​ប្រពន្ធ​ដែល​រស់នៅ​រួម​គ្នា​រយៈពេល​១៦​ឆ្នាំ​នេះ​បាន​ទាស់សម្តី​គ្នា​ពី​រឿង​ប្តី​មាន​ស្រី ។ គ្រានោះ​អ្នកស្រី Vic toria Reid យក​កាំភ្លើង​ភ្ជង់​បង្ខំ​ឱ្យ​ប្តី​អង្គុយ​លើ​សា​ឡុ​ង និង​គំរាម​បាញ់​ក្បាលជង្គង់ និង​ដើមទ្រូង ។ មិន​ទាន់​បាន​បាញ់​ផង​កាំភ្លើង​រៀលកៃ​ត្រូវ​ប្រដាប់​ភេទបុរស​ជា​ប្តី ។

ប៉ូលិស​ឱ្យ​ដឹង​ថា អ្នកស្រី Victoria Reid និយាយ​ថា គាត់​គ្រាន់តែ​ចង់ឱ្យ​ប្តីរ​ងរ​បួស​លើ​រាង​កាយ​ប៉ុណ្ណោះ ប៉ុន្តែ​កាំភ្លើង​បែរជា​រៀលកៃ​ត្រូវ​លិង្គ​ទៅ​វិញ ។

អ្នកស្រី Victoria Reid បាន​តម្រង់​បាញ់​ត្រង់​ក្បាលជង្គង់​ឆ្វេង តែ​គ្រាប់​ទៅ​ត្រូវ​លិង្គ​របស់​ប្តី​ទៅ​វិញ ។

ប៉ូលិស​បាន​ចាប់ខ្លួន​ស្ត្រី​រូប​នោះ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។ ទោះជា​យ៉ាងណា​ក្តី អ្នកស្រី Victoria Reid បាន​នៅ​ក្រៅ​ឃុំ ព្រោះ​តម្កល់​ប្រាក់​ធានា​ចំនួន​៣៥.០០០​ដុល្លារ ។ ចំណែក​លោក​ហុ​ី​ម រ៉េ​ដ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ៕