ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារធំព្រំដែនបើកដំណើរការធម្មតា តែច្រក​ថ្មើ​រជើង​ទាំង​សង​ភាគី​ថៃ​នៅ​បន្ត​បិទ​ដដែល

6 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខេត្តបន្ទាយមានជ័យ ឈម​ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក​ទឹកដី​ថៃ​ខេត្ត​ស្រះ​កែវ​មិន​ទាន់​បើក​ជា​ផ្លូវការ​ទេ គិត​ត្រឹម​ថ្ងៃនេះ​១ ខែវិច្ឆិកា ឆ្នាំ​២០២១ បើ​ទោះជា​កន្លង​ទៅ​ថ្មី​ៗ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រទេស​ខ្លួន និង​បើក​ទទួល​អ្នកដំណើរ…

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខេត្តបន្ទាយមានជ័យ ឈម​ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក​ទឹកដី​ថៃ​ខេត្ត​ស្រះ​កែវ​មិន​ទាន់​បើក​ជា​ផ្លូវការ​ទេ គិត​ត្រឹម​ថ្ងៃនេះ​១ ខែវិច្ឆិកា ឆ្នាំ​២០២១ បើ​ទោះជា​កន្លង​ទៅ​ថ្មី​ៗ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រទេស​ខ្លួន និង​បើក​ទទួល​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​មាន​ហានិភ័យ​កូ​វី​ដ​១៩​ទាប និង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា​២០២១​ក្តី ។

Picture

ច្រក​ធំ​លើ​ស្ពាន​ព្រំដែន​បន្ត​បើក​ជា​ធម្មតា ដើម្បី​ដោះ​ដូរ​ទំនិញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ខណៈ​ច្រក​ថ្មើរ​ជើង​ទាំង​សងខាង​លើ​ស្ពាន​ព្រំដែន​មួយ​នេះ​ភាគី​ថៃ​នៅ​បន្ត​បិទ​ដដែល ។

Picture

ដោយសារ​ភាគី​ថៃ​អះអាង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ពី​ការ​បើក​ព្រំដែន​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា​នេះ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​បាន​ចេញចូល​ទៅ​មក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ចង់​ដឹង​ថា តើ​ខាង​ភាគី​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើង​វិញ​មែន ឬ​យ៉ាងណា?

Picture

ជុំវិញ​បញ្ហា​ខាងលើ​នេះ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល ។

Picture

ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត លោក​វរសេនីយ៍​សេ​ម មក​រា ប្រាប់​តាម​ទូរស័ព្ទ​ថា មក​ទល់​ថ្ងៃនេះ ខាង​ភាគី​ថៃ​មិន​ទាន់​មានការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្ល​ង​លឹ​ក​ក្នុងស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​ជាប់​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ចំហរ​នៅឡើយ​ទេ ដោយ​បើក​ឲ្យ​ដំណើរការ​តែ​រថយន្ត​ដឹក​ទំនិញ ឯ​ផ្លូវ​ថ្មើរជើង​នៅ​បិទ​ដដែល ។

Picture

មិនតែប៉ុណ្ណោះ​លោក​ថា មិន​ទាន់​មាន​របាយការណ៍​ណាមួយ​ពី​ភាគី​ថៃ​រឿង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​នោះ​ដែរ ៕

Picture
Picture
Picture