ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយពេលកូន «ភ័យខ្លាច ខឹង និងទុក្ខព្រួយ» !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វេជ្ជបណ្ឌិតជំនាញបានណែនាំនូវគន្លឹះល្អៗមួយចំនួនសម្រាប់ឆ្លើយតបទៅនឹងអារម្មណ៍នៃការភ័យខ្លាច កំហឹង និងទុក្ខព្រួយរបស់កូនលោកអ្នក នៅពេលដែលពួកគេជួបបញ្ហាម្តងៗ ហើយឪពុកម្តាយគួរប្រញាប់ដោះស្រាយ ឬជួយពួកគេភ្លាមៗ ដើម្បីការពារកុំមានបញ្ហាកាន់តែធំកើតឡើង ។…

រាជធានីភ្នំពេញ ៖ វេជ្ជបណ្ឌិតជំនាញបានណែនាំនូវគន្លឹះល្អៗមួយចំនួនសម្រាប់ឆ្លើយតបទៅនឹងអារម្មណ៍នៃការភ័យខ្លាច កំហឹង និងទុក្ខព្រួយរបស់កូនលោកអ្នក នៅពេលដែលពួកគេជួបបញ្ហាម្តងៗ ហើយឪពុកម្តាយគួរប្រញាប់ដោះស្រាយ ឬជួយពួកគេភ្លាមៗ ដើម្បីការពារកុំមានបញ្ហាកាន់តែធំកើតឡើង ។

ខាងក្រោមនេះ គឺជាសញ្ញានៃការភ័យខ្លាច កំហឹង និងទុក្ខព្រួយ និងវិធីដោះស្រាយមួយចំនួន ៖

១. សញ្ញាដែលកូនរបស់អ្នកអាចជួបប្រទះការភ័យខ្លាចមានដូចជា ៖

-ពួកគេមានបញ្ហាពេលនៅឆ្ងាយពីឪពុកម្តាយ

-ពួកគេមិនចង់នៅម្នាក់ឯង

-ពួកគេមិនចង់ឱ្យឪពុកម្តាយធ្វើដំណើរឆ្ងាយ

-ពួកគេសួរសំណួរអំពីសុវត្ថិភាព និងសន្តិសុខ

– ពួកគេសួរសំណួរថា ហេតុអ្វីបានជាមានរឿងអ្វីអាក្រក់កើតឡើង ?

– ពួកគេសួរថា តើរឿងអាក្រក់អាចកើតឡើងម្តងទៀតដែរ ឬទេ ?

– ពួកគេនិយាយលេងសើច ឬប្រើពាក្យចំអកដោយការភ័យខ្លាចជាប្រធានបទ

– ពួកគេគេងសុបិនអាក្រក់ ឬខ្លាចពេលយប់ ។

តើធ្វើដូចម្តេចដើម្បីជួយកូនរបស់អ្នកដោះស្រាយជាមួយនឹងការភ័យខ្លាច ?

សូមឪពុម្តាយមេត្តាប្រយ័ត្នប្រយែង ចំពោះការកុហកកូនរបស់អ្នកដោយនិយាយថា “វាមិនអីទេ” ។ ការនិយាយបែបនេះអាចមានផលអវិជ្ជមាន និងធ្វើឱ្យកុមារមានអារម្មណ៍ថា ពួកគេមិនអាចជឿទុកចិត្តអ្នកបាន ហើយធ្វើឱ្យអារម្មណ៍ពួកគេកាន់តែគ្មានសុវត្ថិភាព ។ ដំណោះស្រាយចំពោះការភ័យខ្លាច គឺត្រូវរៀនជឿជាក់ ។ ភាពជឿជាក់ គឺជាសមត្ថភាពក្នុងការបញ្ចេញការគ្រប់គ្រងទៅអ្នកដទៃ ។ កុមារអាចរៀនជឿជាក់នៅពេលដែលពួកគេបោះជំហានតូចមួយចូលទៅក្នុងហានិភ័យ និងទទួលបានបទពិសោធន៍វិជ្ជមានក្នុងរយៈពេលណាមួយ ។ សូមលើកទឹកចិត្តកូនៗឱ្យប្រថុយប្រថានក្នុងការបែកគ្នា ការលេងល្បែង និងរឿងជាច្រើនទៀត បន្ទាប់មកផ្តល់ការលួងលោមដែលពួកគេត្រូវការ ។

២. សញ្ញាដែលបង្ហាញថា កូនរបស់អ្នកអាចមានកំហឹង ៖

-ពួកគេនិយាយ ឬធ្វើសកម្មភាពសងសឹក

-ការលេងរបស់ពួកគេកាន់តែខ្លាំង និងកាចសាហាវ

-ពួកគេមានការផ្ទុះកំហឹងញឹកញាប់ ឬខ្លាំង

-ពួកគេប្រើពាក្យ ឬសកម្មភាពឃោរឃៅ ជាពិសេសទៅលើអ្នកដែលពួកគេស្តីបន្ទោស ឬខឹង

-ពួកគេបង្ហាញអាកប្បកិរិយាអាក្រក់ខុសពីធម្មតា

-ពួកគេឆាប់ខឹង ។

វិធីជួយកូនអ្នកឱ្យចេះទប់កំហឹង

ការខឹង គឺមិនខុសទេ ។ ការពិត កំហឹងអាចកំណត់នូវបញ្ហា ។ ប៉ុន្តែការស្វែងរកការសងសឹក គឺខុស ហើយប្រែក្លាយមនុស្សដែលខឹងទៅជាមនុស្សអាក្រក់ ។ ចូរជួយកូនអ្នកដើម្បីស្វែងរកបញ្ហា ការខឹង និងដំណោះស្រាយ ។ ការមានផែនការដោះស្រាយកំហឹងអាចបន្ថយសម្ពាធ និងការពារការបំផ្លិចបំផ្លាញភាគច្រើនដែលបណ្តាលមកពីកំហឹង ។

៣. សញ្ញាដែលកូនរបស់អ្នកអាចជួបប្រទះនូវភាពក្រៀមក្រំ ៖

-ពួកគេយំ ឬស្ងប់ស្ងាត់ ហើយមើលទៅក្រៀមក្រំ

-ពួកគេហាក់ដូចជាធ្លាក់ទឹកចិត្ត ឬដកថយ

-ពួកគេមិនសូវរីករាយ ឬសុភមង្គលឡើយ

-ពួកគេបាត់បង់ចំណង់អាហារ ឬហាក់ដូចជាគ្មានកម្លាំងចិត្តធ្វើអ្វីមួយ ។

តើធ្វើដូចម្តេចដើម្បីជួយកូនរបស់អ្នកដោះស្រាយជាមួយភាពក្រៀមក្រំ ?

ដើម្បីដោះស្រាយទុក្ខព្រួយរបស់កូនអ្នក ជំហានដំបូង គឺការលួងលោមកូនរបស់អ្នកឱ្យបានច្រើនតាមដែលពួកគេអនុញ្ញាតឱ្យអ្នក ។ ដូចគ្នានឹងអារម្មណ៍ភ័យខ្លាច កុំព្យាយាមនិយាយជាមួយកូនដោយអារម្មណ៍សោកសៅ ។ ផ្ទុយទៅវិញ និយាយអ្វីមួយដូចជា “ប៉ាម៉ាក់ដឹងថា កូនពិតជាសោកស្តាយ” ។ បន្ទាប់មក ឱបកូនហើយលួងលោមកូន ។ ឱ្យកូនរបស់អ្នកនិយាយអំពីអារម្មណ៍របស់គេ ហើយស្តាប់គេដោយយកចិត្តទុកដាក់ ។ កុមារដែលឆ្លើយតបទៅនឹងសោកនាដកម្មដោយការសោកស្តាយទំនងជាកុមារដែលចេះអាណិតអាសូរ និងជួយអ្នកដទៃ ។ ទាំងនេះគឺជាចរិតលក្ខណៈល្អ ហើយគួរតែត្រូវបានលើកទឹកចិត្ត ប៉ុន្តែនៅពេលដែលកុមារមានគំនិតជ្រុលពេក ពួកគេអាចបាត់បង់សមត្ថភាពក្នុងការជួយអ្នកដទៃ ។ ការលួងលោម និងការផ្តល់ជំនួយជួយកុមារឱ្យក្លាយជាផ្នែកមួយនៃដំណោះស្រាយជំនួសឱ្យបញ្ហានៅក្នុងបញ្ហា ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើកវគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ ២០២១ ខាងមុខនេះ និងបន្តទទួលចុះឈ្មោះសិស្សសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី១២ ។

សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សា យ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រប់សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។

ទទួលចុះឈ្មោះបុត្រធីតាចាប់ពីថ្ងៃនេះតទៅ លោក លោកស្រី នឹងទទួលបាន ៖

អាហារូបករណ៍ ១៥% លើតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូង

ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៧/១១/២០២១ ។

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។