ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ម្នាក់​ទទួល​បានការ​លើកទឹកចិត្ត​ ក្រោយ​ក្លាហាន​ប្រកាស​ថា ខ្លួន​ជា​ភេទ​ទី​៣

2 ឆ្នាំ មុន

អូស្ត្រាលី ៖ ខ្សែបម្រើ Josh Cavallo របស់​ក្លិប Adelaide United នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (A-League)

អូស្ត្រាលី ៖ ខ្សែបម្រើ Josh Cavallo របស់​ក្លិប Adelaide United នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (A-League) ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​លី​គ​កំពូល​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែល​ក្លាហាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​គឺជា​ភេទ​ទី​៣​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC​។

ខ្សែបម្រើ​អូស្ត្រាលី​វ័យ​២១​ឆ្នាំ​រុ​ប​នេះ បាន​ចេញ​មក​ប្រកាស​ជា​សាធារណៈ​តាម​រយៈ​ការ​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​រូបគេ​និយាយ​ថា «​ខ្ញុំ​គឺជា​កីឡាករ​បាល់ទាត់​ម្នាក់ ហើយ​ខ្ញុំ​ក៏​ជា​ភេទ​ទី​៣​ផង​ដែរ​។ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​លេង​បាល់ទាត់ ហើយ​ត្រូវ​ចាត់​ទុក​ដោយ​ស្មើភាព​គ្នា​។ ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដូច​មនុស្ស​ពីរ​ផ្សេង​គ្នា​បែប​នេះ វា​ពិតជា​ហត់នឿយ​ខ្លាំង​ណាស់​»​។

មុន​ឈាន​ដល់​ការ​ប្រកាស​ជា​សាធារណៈ Cavallo ធ្លាប់​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ប្រៀប​ដូច​ធ្លាក់​ចូល​ទី​ងងឹត​អ៊ីចឹង​។ រូបគេ​បាន​បន្ថែម​ថា «​មនុស្ស​នឹង​គិត​ខុស​ពី​ខ្ញុំ នៅ​ពេល​ពួក​គេ​បានដឹង​រឿង​នេះ​។ ពួក​គេ​នឹង​ចាប់ផ្តើម​និយាយ​អាក្រក់ និង​សើចចំអក​លើ​ខ្ញុំ​។ ប៉ុន្តែ​នោះ​មិនមែន​ជា​បញ្ហា​ទេ ប្រសិនបើ​អ្នក​ប្រាកដប្រជា​នូវ​អ្វីមួយ អ្នក​នឹង​ទទួល​បានការ​គោរព​កាន់តែ​ច្រើន​ពី​មនុស្ស​គ្រប់​គ្នា​»​។

ទោះ​យ៉ាងណា ក្រោយ​ការ​ប្រកាស​របស់​កីឡាករ Josh Cavallo ក្លិប Adelaide United រួម​និង​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ជា​ពិសេស​ក្លិប និង​កីឡាករ​បាល់ទាត់​កំពូល​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​បង្ហោះ​សារ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​លើកទឹកចិត្ត​ចំពោះ​ភាព​ក្លាហាន​របស់ Cavallo ក្នុង​ការ​បង្ហាញ​វា​ជា​សាធារណៈ​បែប​នេះ​៕ (​ដកស្រង់​ចេញពី BBC និង BR Football)

https://twitter.com/AdelaideUnited/status/1453173351396958208?t=sbLhbRpC-vWTDf-NbxNnuw&s=19

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ