ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោក ត្រៀម​បញ្ជូន​ក្រុម​សង្គ្រោះ​បន្ថែម ខណៈ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​បន្ត​គំរា.ម​កំហែង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កាលពី​​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ នេះ ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​

រាជធានី​ភ្នំពេញ ​៖ ​កាលពី​​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ នេះ ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដាក់​បទបញ្ជា​ដល់​ក្រុម​សង្គ្រោះ​ចំនួន​២​បន្ថែម​ទៀត​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ការ​លិចលង់​ដោយ​ទឹកជំនន់ នៅ​ក្នុង​នោះ​មាន​ក្រុម​សង្គ្រោះ​៧១១ នៃ​ពល​តូច​លេខ​៧០ និង​កង​សង្គ្រោះ​៧០៦ របស់​យោធភូមិ​ភាគ​ពិសេស ខណៈ​ដែល កង​សង្គ្រោះ​លេខ​៩១១ នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​កងទ័ពជើងគោក កំពុង​ជាប់ដៃ​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​កំ​បូល​។

សូម​ជម្រាប​ថា នៅ​ចំពោះ​មុខ ស្ថានភាព​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​បាន​វាយលុក​ក្នុង​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ យ៉ាងណាមិញ​គេ​ឃើញ​មាន អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​កំពុង​តែ​តាមដាន​យកចិត្តទុកដាក់ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ក្នុង​ការ​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​ស្ថានភាព​ទឹកនៅ​តែ​បង្ក​គំរា.មកំហែង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​៕

Picture
Picture
Picture
Picture
Picture
Picture