ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករដាំ​ស្វាយចន្ទីរីករាយនឹងភាពជោគជ័យ និង​មានគម្រោងបង្កើតសហគមន៍

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ដោយ​ផ្អែក​ពី​សក្តានុពល​អំពី​ស្ថានភាព​ជីវជាតិ​ដី​សម្រាប់​ការ​ដាំ​ដុះ​លើ​ដំណាំ​កសិឧស្សាហកម្ម និងគុណភាព​ផល​កសិកម្ម ដំណាំ​ស្វាយចន្ទី កសិករ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ធ្វើការ​ដាំដុះ​ច្រើន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៣ ​បន្ទាប់​ពី​ខេត្ត​កំពង់​ធំ និង​ខេត្តក្រចេះ​ ។ ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​សក្តានុពល​លើ​ដំណាំ​កសិកម្ម​មួយ​នេះ…

ខេត្តស្ទឹងត្រែង​ ៖ ដោយ​ផ្អែក​ពី​សក្តានុពល​អំពី​ស្ថានភាព​ជីវជាតិ​ដី​សម្រាប់​ការ​ដាំ​ដុះ​លើ​ដំណាំ​កសិឧស្សាហកម្ម និងគុណភាព
​ផល​កសិកម្ម ដំណាំ​ស្វាយចន្ទី កសិករ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ធ្វើការ​ដាំដុះ​ច្រើន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៣ ​បន្ទាប់​ពី​ខេត្ត​កំពង់​ធំ និង​ខេត្តក្រចេះ​ ។

ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​សក្តានុពល​លើ​ដំណាំ​កសិកម្ម​មួយ​នេះ ​ប្រជា​កសិករ​ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទីបាន​​​ប្រមូលផ្តុំ ​ដើម្បី​គ្រោង​បង្កើត​ជា​សហគមន៍​ឡើង​ ដោយ​ការ​ពិភា​ក្សា​នោះ ​ស្ថិត​ក្រោម​ការ​សម្របសម្រួល​ពី​លោក ទុំ នី​រ៉ូ ប្រធាន
មន្ទីរ​កសិកម្ម រុក្ខា​ ប្រមាញ់ ​និង​នេសាទ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ។ ប្រជា​កសិករ​ដែល​បាន​មក​ពិភាក្សា​នោះ គឺ​សុទ្ធ​សឹង​ជា​នាក់​មាន​ចម្ការ​ស្វាយចន្ទី​រួចរាល់​មក​ហើយ ដែល​ស្វាយចន្ទី​ខ្លះ​កំពុង​ឲ​ទទួលផល និងខ្លះ​បាន​ផល​ជា​ច្រើន​ឆ្នាំ និង​ខ្លះ​ទៀត​ជិត​ឈាន​ចូល​ឆ្នាំ​ប្រមូល​ផល​។ ​ចំពោះ​ការ​ជជែក​ពិភាក្សា​នោះ គឺជា​ជំហាន​ដំបូង​ដើម្បី​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​ក្នុង​កា​រប​ង្កើតឲ្យ​ចេញ​ជា​រូបរៀង​សហ​គន៍​ស្វាយចន្ទី​ប្រចាំ​ខេត្ត​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​។

សូម​រំឭក​ផង​ដែរ​ថា បើ​តាម​របាយការណ៍​ដំបូងរបស់​ក្រសួងកសិកម្ម ខេត្តស្ទឹងត្រែង បច្ចុប្បន្ន​ មាន​ដំណាំ​ស្វាយចន្ទី​រលើ​ផ្ទៃដី
​ប្រមាណ​ជា​៦៧៣០៦​ហិក​តា​រួច​ហើយ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៣ បន្ទាប់​ពី​លេខ​រៀ​ទី​១​គឺ​ខេត្តកំពង់ធំ​មាន​ដំណាំ​ស្វាយចន្ទី​លើ​ផ្ទៃដី​ចំនួន​១១៥០២១​ហិច​តា និង​លេខ​២​ខេត្តក្រចេះ ​មាន​ដំណាំ​ស្វាយចន្ទី​លើ​ផ្ទៃដី​ចំនួន​៨២៣៧៤​ហិច​តា​។

​ចំពោះ​គោលបំណង​ប​ង្កើត​សហគមន៍​ស្វាយចន្ទី ក្នុង​ខេត្តស្ទឹងត្រែង​គឺ​ក្នុង​គោលដៅ​ ដើ​ម្បី​កែ​ច្នៃ​គ្រាប់ស្វាយ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ដែល​មាន​តំលៃ​ខ្ពស់​ជាង​ការ​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ​ចេញ ទៅ​លក់​នៅ​ក្រៅប្រទេស​។ ដោយសារ​តែ​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ កសិករ​នៅ​ខេត្តស្ទឹងត្រែង បាន​នាំ​គ្រាប់ស្វាយ​ឆៅ​ទៅ​លក់​នៅ​ក្រៅប្រទេស​ ដែល​មាន​តំលៃ​ពុំ​ទៀងទាត់​ ៕

អត្ថបទសរសេរ ដោយ