ប្រធានាធិបតីតៃវ៉ាន់ថា កងទ័ពអាមេរិកកំពុងបណ្តុះបណ្តាលទាហានតៃវ៉ាន់
តៃវ៉ាន់ ៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បាននិយាយថា ការគំរា.មកំហែងពីសំណាក់ក្រុងប៉េកាំងកំពុង
តៃវ៉ាន់ ៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បាននិយាយថា ការគំរា.មកំហែងពីសំណាក់ក្រុងប៉េកាំងកំពុង
តៃវ៉ាន់ ៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បាននិយាយថា ការគំរា.មកំហែងពីសំណាក់ក្រុងប៉េកាំងកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ លោកស្រីក៏បានធ្វើការបញ្ជាក់ជាលើកដំបូងពីវត្តមានរបស់កងទ័ពអាមេរិកនៅលើទឹកដីតៃវ៉ាន់។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន CNN ស្ត្រីខ្លាំងរូបនេះបានថ្លែងថា តៃវ៉ាន់គឺជាពន្លឺនៃលទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវការពារ ដើម្បីលើកតម្កើងទំនុកចិត្តជាសកលចំពោះតម្លៃប្រជាធិបតេយ្យ។
មេដឹកនាំវ័យ ៦៥ឆ្នាំរូបនេះថ្លែងដូច្នេះថា «ទីនេះជាកោះមានប្រជាជន ២៣លាននាក់ដែលបានព្យាយាមជារៀងរាល់ថ្ងៃដើម្បីការពារខ្លួន និងការពារប្រជាធិបតេយ្យពួកយើង និងដើម្បីធានាថា ប្រជាជនយើងមានសេរីភាពដែលពួកគេសមទទួលបាន»។
«ប្រសិនយើងបរាជ័យ នោះមានន័យថាអ្នកដែលជឿជាក់លើតម្លៃទាំងនេះនឹងមានមន្ទិលថាតើជាតម្លៃដែលពួកគេគួរតែតស៊ូដើម្បីឬយ៉ាងណា» ។
នៅក្នុងកិច្ចសម្ភាសន៍ លោកស្រី សៃ អ៊ីងវិន បានក្លាយជាមេដឹកនាំតៃវ៉ាន់ដំបូងបង្អស់ដែលបានទទួលស្គាល់ពីវត្តមានរបស់កងទ័ពអាមេរិកនៅទឹកដីតៃវ៉ាន់។
កាលពីដើមឆ្នាំ ២០២០ យោធាអាមេរិកបានធ្វើការបង្ហោះវីដេអូមួយដែលបង្ហាញថា កងកម្លាំងពិសេសអាមេរិកបានធ្វើការបង្វឹកដល់ទាហាននៅកោះតៃវ៉ាន់ ប៉ុន្តែក្រោយមកវីដេអូនោះត្រូវបានលុបចោលវិញ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាស និងបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា កងទ័ពអាមេរិកកំពុងតែបណ្តុះបណ្តាលទាហានតៃវ៉ាន់។
ជុំវិញវត្តមានរបស់កងទ័ពអាមេរិកនេះដែរ លោកស្រី សៃ អ៊ីងវិន មិនបានិយាយពីចំនួនពិតប្រាកដឡើយ ប៉ុន្តែគាត់គ្រាន់តែនិយាយថា «មិនច្រើនដូចមនុស្សគិតនោះឡើយ»។
លោកស្រីនិយាយថា «យើងមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយនឹងអាមេរិកក្នុងគោលបំណងបង្កើនសមត្ថភាពការពាររបស់ពួកយើង»។
សូមរម្លឹកថា តៃវ៉ាន់បានផ្តាច់ចេញពីចិននៅក្នុងឆ្នាំ ១៩៤៩។ បច្ចុប្បន្នតៃវ៉ាន់គឺជារដ្ឋប្រជាធិបតេយ្យ ប៉ុន្តែមហាយក្សចិននៅតែបន្តចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន និងប្រកាសរួបរួមគ្នាវិញនៅថ្ងៃណាមួយ។ តៃវ៉ាន់បានប្រកាសថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសេរីភាព និងប្រជាជនរបស់ខ្លួន។
ទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនកំពុងស្ថិតក្នុងចំណុចមួយដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ កាលពីដើមខែនេះ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីចិនបានបញ្ជូនយន្តហោះជាង ១៥០គ្រឿងចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលធ្វើឲ្យអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា អាមេរិកនឹងជួយតៃវ៉ាន់ ប្រសិនមានការវា.យលុយពីប្រទេសចិន។ ចំណែកអូស្ត្រាលីវិញដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏បានប្រកាសឈរនៅជាមួយអាមេរិកផងដែរ៕ (យោងតាមប្រភព៖ CNN)
ដើម្បីស្តាប់ប្រវត្តិរបស់លោកស្រី សៃ អ៊ីងវិន ប្រធានាធិបតីតៃវ៉ាន់ សូមចុចត្រង់នេះ ៖ https://www.facebook.com/thegreatpeople.kh/videos/4847504838623029/
ចែករំលែកព័តមាននេះ