រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មីនា បានសម្រេចបញ្ជូនជនសង្ស័យវៀតណាមម្នាក់ទៅពន្ធនាគារព្រៃ.ស ពាក់ព័ន្ធករណីរំលោភសម្លាប់លើក្មេងស្រីម្នាក់ ហើយបានគេចខ្លួនទៅប្រទេសវៀតណាម ហើយត្រូវសមត្ថកិច្ចតាមចាប់មកវិញ។ ឈាមស្រែកស្បែកហៅ ! ឃាតកររំលោភសម្លាប់ក្មេងស្រីបណ្ដែតទឹកទន្លេ ចាប់បានហើយ
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះដា យ៉ាំងដូ អាយុ២១ឆ្នាំ ជាជាងបាញ់ថ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលថ្ងៃទី៧ កុម្ភៈ ២០១៦ វេលាម៉ោង៩ និង៣០យប់ ស្ថិតនៅភូមិទួលរកា១ខាងក្រោយវត្តចាក់ អង្រែក្រោមស្ថិតនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួនបាត់។រំលោភបូកក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ រួចវាយសម្លាប់ទម្លាក់ទឹកបំបិតមាត់
ចែករំលែកព័តមាននេះ