ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​បូក​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ រួចវាយ​សម្លា.ប់​ទម្លាក់ទឹក​បំបិតមាត់​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​​ចូល​ឆ្នាំ​ចិនក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​​​​​ទៅ​លេង​ផ្ទះ​ឪពុកមា​ ក៏​ត្រូវ​ជន​ដៃដល់​​មាន​គ្នា​៣​នាក់​ល្បួង​​ទៅ​លេង​វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ ​ចាប់រំលោ.ភ​បូក​​ហើយ​​​វាយ​សម្លា.ប់​បណ្តែត​ទឹកទន្លេ​បា​សាក់ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ ​និង​

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​​ចូល​ឆ្នាំ​ចិនក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​​​​​ទៅ​លេង​ផ្ទះ​ឪពុកមា​ ក៏​ត្រូវ​ជន​ដៃដល់​​មាន​គ្នា​៣​នាក់​ល្បួង​​ទៅ​លេង​វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ ​ចាប់រំលោភ​បូក​​ហើយ​​​វាយ​សម្លាប់​បណ្តែត​ទឹកទន្លេ​បា​សាក់ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ ​និង​៣៥​​នាទី​យប់​​ថ្ងៃ​ទី​៧ ​កុម្ភៈ ស្ថិត​​នៅ​វាល​ខ្សាច់​ក្រោយ​​វត្ត​ចាក់​អង្រែ ក្នុងភូមិ​គោក​រ​ការ ផ្លូវជាតិ​លេខ២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ។

ប្រភព​ឱ្យ​ដឹងថា ​ក្មេងស្រី​មាន​​អាយុ​១៥​ឆ្នាំ ជា​ជនជាតិ​វៀត​ណ​ម ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​មាន​បងប្អូន​៣​នាក់ (ស្រី​២) ក្មេង​ស្រី​រង​គ្រោះជា​កូន​ទី​២​ ។

តាម​ប្រភព​ព​ត័​មាន​ពី​កន្លែង​ហេតុ​ឱ្យ​​ដឹង​ថា កន្លង​មកក្មេង​ស្រីរង​គ្រោះ​ឧស្សាហ៍​មក​​លេង​ផ្ទះ​ឪពុកមា​​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ជា​ញឹកញាប់​ពេលទំនេរ​​ពី​ការ​សិក្សា ។ សូ​ម្បី​តែ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ ក៏​បាន​ស្គាល់​នាងគ្រប់ៗ​គ្នា ។ នៅ​ថ្ងៃ​កើតហេតុ​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន-​វៀតណាម​ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ បាន​មក​លេង​ផ្ទះ​ឪពុកមា​ដូច​សព្វដង ហើយ​បាន​ទៅ​លេង​នៅ​វាល​ខ្សាច់​ក្រោយ​វត្ត​​ចាក់​អង្រែ មិនដឹង​ថាទៅ​លេង​គ្នា​ប៉ុន្មាន​នាក់​ពិតប្រាកដ​ទេ គ្រាន់តែ​ស្បែក​ជើង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​មាន​៤​គូ និង​មាន​ដំបង ​និង​ឈើ​ជ្រុង ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់ល្បូ​ង​នាំ​ទៅ​ដើរ​លេង​ជាមួយ​ពួក​គេ​ ដែល​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង​ទៅ​ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​រហូត​រហែក​ទ្វារមាស ​ហើយ​​វាយ​សម្លាប់​ទម្លាក់​ទឹកទន្លេ​ហើយ​នាំ​គ្នា គេចខ្លួន​អស់ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ចែវ​ទូក​ដើរ​រក​គ្រប់​គ្នា​ទម្រាំ​រក​សព​ឃើញ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​ឪពុក​ម្តាយ​រន្ធត់​ពេក​បាន​ដួល​សន្លប់​ទាំង​២​នាក់ ទើប​សាច់ញាតិ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ ។ ​