ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា៣យ៉ាង ស្តែងចេញនៅពេលរាងកាយអ្នកសំបូរជាតិពុល

1 ខែ មុន

តើអ្នកធ្លាប់លឺគេផ្សាយពាណិជ្ជកម្មថាឱសថនេះឬឱសថនោះ ជួយបណ្តេញជាតិពុលក្នុងរាងកាយដែរឬទេ? ជារៀងរាល់ថ្ងៃជាតិពុលអាចជ្រាបចូលប្រមូលផ្ដុំក្នុងរាងកាយបានតាមរបៀបផ្សេងៗ ហើយនៅពេលដល់កម្រិតវានឹងធ្វើអោយអ្នកមានជំងឺធ្ងន់ធ្ងរជាមិនខាន។ ប្រសិនបើអ្នកមានជាតិពុលច្រើនក្នុងរាងកាយ តើនឹងលេចចេញជាសញ្ញាយ៉ាងណាខ្លះ? ១. ក្លិនខ្លួនមិនល្អ ប្រសិនបើនៅតែបែកញើសច្រើន និងមានក្លិនមិនល្អ…

តើអ្នកធ្លាប់លឺគេផ្សាយពាណិជ្ជកម្មថាឱសថនេះឬឱសថនោះ ជួយបណ្តេញជាតិពុលក្នុងរាងកាយដែរឬទេ? ជារៀងរាល់ថ្ងៃជាតិពុលអាចជ្រាបចូលប្រមូលផ្ដុំក្នុងរាងកាយបានតាមរបៀបផ្សេងៗ ហើយនៅពេលដល់កម្រិតវានឹងធ្វើអោយអ្នកមានជំងឺធ្ងន់ធ្ងរជាមិនខាន។ ប្រសិនបើអ្នកមានជាតិពុលច្រើនក្នុងរាងកាយ តើនឹងលេចចេញជាសញ្ញាយ៉ាងណាខ្លះ?

Picture

១. ក្លិនខ្លួនមិនល្អ

ប្រសិនបើនៅតែបែកញើសច្រើន និងមានក្លិនមិនល្អ ទោះបីជាទើបងូតទឹក ព្រមទាំងប្រើប្រាស់គ្រឿងក្រអូបរួចនោះមានន័យថា រាងកាយកំពុងមានផ្ទុកសម្បូរទៅដោយជាតិពុលហើយ។ ជាតិពុលនៅពេលរាងកាយចាប់ផ្ដើមរំលាយ វានឹងបង្កើតជាតិហ្គាស ក៏ដូចជាក្លិនមិនល្អដែលបញ្ចេញតាមរយៈរន្ធញើសនៃរាងកាយ។

២. ឧស្សាហ៍ទល់លាមក

ការទទួលទានអាហារមានផ្ទុកជាតិពុលច្រើន អាចធ្វើអោយពោះវៀនដែលទទួលភារកិច្ចរំលាយអាហារត្រូវប្រឈមមុខនឹងជាតិពុលទាំងនោះ។ ហើយនៅពេលជាតិពុលកើនឡើងច្រើនអាចបណ្ដាលអោយឈឺពោះ និងទល់លាមក។

៣. មិនស្រឡះខួរក្បាល

ប្រសិនបើអ្នកមានអារម្មណ៍វិលមុខ ភាំងៗ និងពិបាកផ្ដោតអារម្មណ៍ សូម្បីតែនៅពេលព្រឹក ហើយគេងបានគ្រប់គ្រាន់ នោះក៏ព្រោះតែជាតិពុលគ្រោះថ្នាក់បានជះឥទ្ធិពលលើអ្នក។ ជាតិពុលបណ្ដាលអោយមានប្រតិកម្មជាបន្តបន្ទាប់ បង្កផលប៉ះពាល់លើវីតាមីន រួមទាំងជាតិរ៉ែចាំបាច់ដែលរាងកាយ និងខួរក្បាលត្រូវការដើម្បីបំពេញមុខងារ៕