ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ វី និង​សា​រឿ​ន ចាន់ ជួប​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​CNC​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នេះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ CNC ​ថ្ងៃ​សៅរ៍ ទី​២ មេ​សា ខាន​ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​នឹង​ចាប់ផ្ដើម​ទៀត​ហើយ ។ ព្រំ វី មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ CNC ​ថ្ងៃ​សៅរ៍ ទី​២ មេ​សា ខាន​ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​នឹង​ចាប់ផ្ដើម​ទៀត​ហើយ ។ ព្រំ វី មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​គេ​ដាក់​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប​ល្ល័​ង​ងិ​ន ស​.​ច​សាយ​បួ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ​សា​រឿ​ន ចាន់ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភី​ត​ដាំ ឌួ​ង​ចៃ​ផ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

ប​ល្ល័​ង​ងិ​ន ស​.​ច​សាយ​បួ ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​ដែល​ជួប​ព្រំ វី​ទេ ។ ព្រំ វី ធ្លាប់​ប្រកួត​បាន​៦២​លើក ឈ្នះ​៤១​លើក ចាញ់​១៨​លើក ស្មើ​៣​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​លើក ។ ចំណែក​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៤​ដង ឈ្នះ​៥០​លើក ចាញ់​២០​លើក ស្មើ​៤​លើក​។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ព្រំ វី មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ​គួរសម​គ្រាន់តែ​ចលនា​វាយ​ចេញ​រាង​យឺតយ៉ាវ​បន្តិច  ឯ​ចិត្ត​ក៏​មិនសូវ​ជា​សឿង​ប៉ុន្មាន​ដែរ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប ប​ល្ល័​ង​ងិ​ន ស​.​ច​សាយ​បួ លើក​នេះ ប្រហែលជា​មិន​អី​ឡើយ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​សមត្ថភាព​មិន​ខ្លាំងក្លា​ប៉ុន្មាន​ទេ​ទាំង​ស្នៀត​កែង និង​ជង្គង់​មិន​លើស​ព្រំ វី ឡើយ ។ ចាំ​មើល​ព្រំ វី អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ឬ​អត់ ។

សា​រឿ​ន ចាន់ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ ភី​ត​ដាំ ឌួ​ង​ចៃ​ផ លើក​នេះ​ក៏​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​សមត្ថភាព​មិនដឹង​ថា​ខ្លាំង​ប៉ុនណា ។ សា​រឿ​ន ចាន់ ធ្លាប់​ប្រកួត​បាន​៩៣​ដង ឈ្នះ​៦៩​ដង ចាញ់​២០​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៧​ដង ។ ចំណែក​កីឡាករ​ថៃ វិញ​ធ្លាប់​ប្រកួត​បាន​៩១​ដង ឈ្នះ​៦៥​ដង ចាញ់​២១​ដង ស្មើ​៥​ដង ។ ដូច្នេះ​បើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​ពួក​គេ​ទាំង​២​អាច​ស៊ីសង​គ្នា​បាន ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​អត់​ទាន់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ទេ មាន​តែ​រង់ចាំ​អ៊ុត​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕