ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាមុជទឹក​នុយក្លេអ៊ែរ​រុ​ស្ស៊ី​អាច​កម្ទេច​បណ្តា​គោលដៅ​អវកាស

10 ឆ្នាំ មុន

មេបញ្ជាការ​រង​កង​ម៉ា​រី​ន​រុ​ស្ស៊ី ឧត្តមនាវី​វិក​ទ័​រ​បួរ​ស៊ុ​ក អះអាង​តាម​វិទ្យុ ECHO ក្រុង​មូ​ស្គូ​ថា បណ្តា​នាវាមុជទឹក​នុយក្លេអ៊ែរ​រុ​ស្ស៊ី​បំពាក់​ដោយ​អាវុធ​ដែល​អាច​កម្ទេច​បណ្តា​គោលដៅ​ក្នុង​ទី​អវកាស ។

មេបញ្ជាការ​រង​កង​ម៉ា​រី​ន​រុ​ស្ស៊ី ឧត្តមនាវី​វិក​ទ័​រ​បួរ​ស៊ុ​ក អះអាង​តាម​វិទ្យុ ECHO ក្រុង​មូ​ស្គូ​ថា បណ្តា​នាវាមុជទឹក​នុយក្លេអ៊ែរ​រុ​ស្ស៊ី​បំពាក់​ដោយ​អាវុធ​ដែល​អាច​កម្ទេច​បណ្តា​គោលដៅ​ក្នុង​ទី​អវកាស ។

ឧត្តមនាវី​រូប​នោះ​បន្ត​ថា យើង​ប្រើប្រាស់់​បច្ចេកវិទ្យា​បែប​អស់ទាំង​នោះ ។  បច្ចេកវិទ្យា​ទាំងនោះ​បង្កើត​ឡើង​ដោយ​បណ្តា​អ្នក​ស្រាវជ្រាវ​នៅ​រុ​ស្ស៊ី​ព្រមទាំង​នៅ​ឯ​បរទេស​ផង​ដែរ។ ដូច្នេះ​នា​ពេល​អនាគត​គ្រឿង​សព្វាវុធ​មួយ​ប្រភេទ​នឹង​បំពាក់​ឱ្យ​បណ្តា​នាវាមុជទឹក ។ សហគមន៍​អន្តរជាតិ​ពិត​ណាស់​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​នានា​ដែល​ជា​អាវុធ​ទំនើប​បំផុត​សម្រាប់​បណ្តា​នាវាមុជទឹក ។ ពិសេស​បំផុត​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ភ័យ​ខ្លាច​ថា រុ​ស្ស៊ី​អាច​ធ្វើ​ឱ្យ​សេវាកម្ម​ផ្កាយ​រណប​យោធា​អា​មេ​រិ​កលែង​ប្រើប្រាស់​កើត​ហើយ​នា​ពេល​នោះ នឹង​មាន​ជម្លោះ​អវកាស ។

យោង​តាម​ឧត្តមសេនីយ៍​អា​មេ​រិ​ក DAVID BUCK មេបញ្ជាការ​កងឯកភាព​មួយ​ក្នុង​ផ្ទៃ​ទីបញ្ជាការដ្ឋាន​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក​ថា នឹង​ពុំ​មាន​សមាសភាព​អវកាស​អា​មេ​រិ​ក​ណាមួយ​រួម​ទាំង​នៅ​លើ​ដី​ដែល​នឹង​មិន​រងគ្រោះថ្នាក់​ឡើយ ។

ទោះបី​យ៉ាងណា​ឧត្តមនាវី​រុ​ស្ស៊ី​រូប​នោះ​អះអាង​ថា គេ​ត្រូវ​រំលឹក​ថា ដើម្បី​រំងាប់​អារម្មណ៍​របស់​បណ្តា​ឧត្តមសេនីយ៍​អា​មេ​រិ​ក​គឺ​រាល់​បច្ចេកវិទ្យា​ទាំងនោះ​ព្រមទាំង​អាវុធ​ថ្មី​ៗ​របស់​រុ​ស្ស៊ី​នឹង​ពុំ​សំដៅ​ប្រឆាំង​ប្រទេស​ណាមួយ​ឡើយ ព្រោះ​លទ្ធិ​យោធា​រុ​ស្ស៊ី​ដែល​លទ្ធិ​នោះ​ថ្មី​អនុម័ត​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ បង្ហាញ​ពី​លក្ខណៈ​ការពារ​សុទ្ធសាធ ។

បច្ចុប្បន្ន​មាន​តែ​ប្រទេស​៦​ទេ​លើ​ពិភពលោក​ដែល​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ គឺ​៖ បារាំង សហរដ្ឋអាមេរិក អង់គ្លេស រុ​ស្ស៊ី ចិន ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ប្រទេស​ឥណ្ឌា​​ក៏​មាន​ដែរ ។ មក​ទល់​ឆ្នាំ​២០១៣ សហរដ្ឋអាមេរិក​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​ជាមួយ​នាវាមុជទឹក​នុយក្លេអ៊ែរ​បាញ់​គ្រាប់បែក ១៤​គ្រឿង នាវាមុជទឹក​នុយក្លេអ៊ែរ​បាញ់​មី​ស៊ី​ល​បណ្តែត SSGN ៤​គ្រឿង ព្រមទាំង​នាវាមុជទឹក​នុយក្លេអ៊ែរ​វាយប្រហារ SNA ៥៥​គ្រឿង សរុប​៧៧​គ្រឿង ។

យោង​តាម​ទស្សនាវដ្តី​អា​មេ​រិ​ក NATIONAL INTEREST ថា នាវាមុជទឹក​នុយក្លេអ៊ែរ​រុ​ស្ស៊ី​ថ្មី​ៗ​ធ្វើ​ឱ្យ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ ។ NATIONAL INTEREST វាយតម្លៃ​ថា​នាវាមុជទឹក​នុយក្លេអ៊ែរ​វាយប្រហារ​របស់​រុ​ស្ស៊ី K-329  SERERODVINSK នៃ​គម្រោង​៨៨៥ ជានា​វា​មុ​​ជ​ទឹក​មួយ​ក្នុង​ចំណោម​នាវាមុជទឹក​ដ៏​ល្អ​ទាំងឡាយ​របស់​រុ​ស្ស៊ី​ដែល​អាច​តតាំង​ជាមួយ​បណ្តា​នាវាមុជទឹក​អា​មេ​រិ​ក ។

ឧត្តមនាវី​អា​មេ​រិ​ក DAVE JOHNSON ជា​អ្នក​ទទួលខុសត្រូវ​ខាង​កម្មវិធី​នាវាមុជទឹក​នៅ NAVAL SEA   SYSTEMS  COMMAND (NAVSEA)​ដកស្រង់​សម្តី​ដោយ​ទស្សនា​វដ្តី​នេះ​ថ្លែង​ជា​ពិសេស​ថា យើង​នឹង​ប្រឈម​មុខជា​មួយគូ​ប្រជែង​ដ៏​ខ្លាំង​មួ​យ ។ នាវាមុជទឹក​នុយក្លេអ៊ែរ​រុ​ស្ស៊ី SEVERODVINSK បំពាក់​ដោយ​មី​ស៊ី​ល​បណ្តែត ។ នាវាមុជទឹក​SEVERODVINSK  ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ច្រើន​បង្កើត​ឡើង​ដោយ​សហភាព​សូ​វៀត​សម្រាប់​បណ្តា​នាវាមុជទឹក​នៃ​គម្រោង 705  LIRA កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០-១៩៨០។ LIRA ជា​ប្រភេទ​មា​វា​មុជទឹក​ដែល​រត់លឿន​បំផុត  នៃ​សម័យកាល​របស់​ខ្លួន​ហើយ​មាន​សមត្ថភាព​មុជទឹក​ជ្រៅ​ទៀត​ផង ។ នាវាមុជទឹក SEVERODVINSK មាន​ក្រុម​នាវិក នាយទាហាន តែ​៣២​នាក់ និង​នាវិក​៥៨​នាក់ ប៉ុណ្ណោះ ។ បណ្តា​វិស្វករ​រុ​ស្ស៊ី​ជ្រើសរើស​យក​រចនាសម្ព័ន្ធ HYBRIDE ដែល​កាន់តែ​ស្រាល​សម្រាប់​គម្រោង​នាវាមុជទឹក​ប្រភេទ LASSEN ៕