ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ ពេល​នេះ ទប់ស្កាត់​បាន​៨០%​ហើយ កន្លែង​បាក់​សន្ទះ​ប្រឡាយ ក្នុង​ខណ្ឌដង្កោ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំង​៣​ប្រភេទ បន្ត​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត និង​ទីតាំង​ដែល​ទឹក​ហូរ​ច្រោះ ព្រមទាំង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ទៅ​កាន់​ទីទួល​មាន​សុ​ត្ថិ​ភាព ពេល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ។

លោក ឃួ​ង ស្រេង បានអោយ​ដឹង​ថា មក​ដល់​ពេល​នេះ ក្រុមការងារ​អន្តរាគមន៍ បាន​ទប់ស្កាត់ នៃ​ការ​បាក់​សន្ទះ​ប្រឡាយ​មួយ​កន្លែង​ក្នុងភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន បាន​ប្រហែល​៨០%​ហើយ ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ការ​ធ្លាយ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​កាលពី​យប់មិញ លោក ឃួ​ង ស្រេង​បាន​ចុះ​មក​ដល់ទី​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​បញ្ជា​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ទប់ទឹក​ដែល​ធ្លាយ​នេះ កុំអោយ​បង្ក​គ្រោះ​មហន្តរាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។

សូម​ជម្រាប​ថា ទ្វារ​ទប់ទឹក​មួយ​កន្លែង មា​នទី​តាំងនៅ​ចន្លោះ​រវាង​ក្នុងភូមិ​សាលា និង​ភូមិ​កន្តុ​យ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​តាំងពី​ម៉ោង​ប្រមាណ ១២​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ។

ទីតាំង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន បញ្ជាក់​ថា ពី​មុន​ជា​ទ្វា​ទឹក​(​ប្រឡាយ​៨៥) ក្រោយមក​ត្រូវ​បាន​បិទ​មិន​អោយ​ដំណើរការ លុះ​មក​ដល់​មាន​ជំនន់​ទឹក​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ អតីត​ទ្វា​ទឹក​នេះ បាន​ជ្រៀប​ទឹក​រហូត​ធ្លាយ​ពី​ខាងក្រោម​តែ​ម្តង​។

មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ ក៏​បានអោយ​ដឹង​ថា ការ​បាក់​ទំនប់​ទឹក​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ វា​បាន​ប៉ះពាល់​ដល់​ភូមិ​ចំនួន​៤ ក្នុង​សង្កាត់​ទៀត​នៃ​ខណ្ឌដង្កោ ក្នុង​នោះ​មាន ភូមិ​កន្ទុយ​ទឹក ប៉ះពាល់​ចំនួន ៥៣​ខ្នង​ផ្ទះ ភូមិ​ថ្ម​ចំនួន​៩៣​ខ្នង ភូមី​ក្រាំង​៨៥​ខ្នង ភូមិ​សាលា​ចំនួន​៧៤ សរុប​៣០៦​ខ្នង​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ