ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បត្តិ​២%​របស់​មហាសេដ្ឋី Elon Musk អាច​ដោះស្រាយ​វិបត្តិ​អត់ឃ្លាន​ពិភពលោក​បាន

2 ឆ្នាំ មុន

អាមេរិក ៖ ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា បុគ្គល​មួយ​ចំនួន​តូច​នៃ​ក្រុម​អ្នក

អាមេរិក ៖ ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា បុគ្គល​មួយ​ចំនួន​តូច​នៃ​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល អាច​ជួយ​សោះ​ស្រាយ​វិបត្តិ​អត់ឃ្លាន​របស់​ពិភពលោក​បាន ជាមួយ​លុយ​មួយ​ចំណែក​នៃ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង CNN លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ថ្លែង​ថា «​មហា​សេដ្ឋកិច្ច​ត្រូវ​ចេញ​មក​ឥឡូវនេះ ក្នុង​ពេល​នេះ​»។ លោក​បាន​លើក​ឡើងជា​ពិសេស​ចំពោះ​មហាសេដ្ឋី​មាន​បំផុត​ពីរ​រូប​គឺ​លោក Elon Musk និង Jeff Bezos​។

លោក​ថ្លែង​ដូច​ច្នេះ​ថា «លុយ ៦​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​មនុស្ស ៤២​លាន​នាក់ ដែល​នឹង​ស្លា.ប់ ប្រ​សិន​យើង​មិន​ទៅ​ដល់​ពួក​គេ​។ វា​មិន​ស្មុគស្មាញ​ឡើយ​»​។

លោក Elon Musk ស្ថាបនិក​របស់​ក្រុមហ៊ុន Tesla មានទ្រព្យ​សម្បត្តិ​ជិត ២៨៩​ពាន់​លាន​ដុល្លារ បើ​យោង​តាម​ទស្សនាវដ្តី Bloomberg​។ មាន​ន័យ​ថា ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​សុំ​ការ​បរិ​ច្ឆា​គ​​ចំនួន​២​ភាគរយ​ប៉ុណ្ណោះ​នៃ​ទ្រព្យសម្បត្តិ​របស់​គាត់​។

ទ្រព្យសម្បត្តិ​សរុប​ទាំងអស់​របស់​មហាសេដ្ឋី​អា​មេ​រិ​កបាន​កើតឡើង​ស្ទើរ​ទ្វេ​ដង​ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​មក ដោយ​មាន​សរុប​ចំនួន ៥,០៤​លាន​លាន ក្នុង​ខែតុលា​។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​គោលនយោបាយ និង​អា​មេ​រិ​ក​ដើម្បី​តម្លាភាព​ពន្ធ​។

បើ​តាម​របាយការណ៍​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ​នេះ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ២២,៨​លាន​នាក់ ឬ​ស្មើ​ពាក់កណ្តាល​ប្រទេស​កំពុង​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​ធ្ងន់ធ្ងរ​។

បើ​តាម​សេចក្តីរាយការណ៍ មានគ្រួសារ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​បាន​លក់​កូន​តូច​របស់​ពួក​គេ​ក្នុង​តម្លៃ ៥០០​ដុល្លារ ដោយសារ​តែ​ពួក​គេ​កំពុង​ដាច់​ស្បៀង​យ៉ាង​ខ្លាំង​។

ចំណែក​នៅ​ក្នុង​ប្រទេស​អេ​ត្យូ​ពី​វិញ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ប៉ាន់​ស្មានថា ប្រជាជន​ចំនួន ៥,២​លាន​នាក់​ត្រូវការ​ជំនួយ​ស្បៀងអាហារ​បន្ទាប់​នៅ​តំបន់ Tigray កន្លែង​ដែល​នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី​លោក Abiy Ahmed បាន​ដឹកនាំ​ការ​វាយ​លុយ​ដ៏​ធំ​ប្រឆាំង​នឹង​រណសិរ្ស​រំដោះប្រជាជន Tigray (TPLF) ចាប់តាំងពី​ឆ្នាំ​មុន​។ ជន​ស៊ី​វិល​រាប់​ពាន់​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ ខណៈ​មនុស្ស​ជាង ២​លាន​នាក់​ទៀត​បាន​ផ្លាស់​ទីលំនៅ​។

ក្រុម​អង្គការ​មនុស្សធម៌ ក៏​ដូច​ជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ពិបាក​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ដល់​តំបន់​នោះ ដោយសារ​តែ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ