ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍​ចម្លែក​ខុស​គេ​របស់​ជនជាតិ​ហ្គុ​យ​យ៉ា​ន

8 ឆ្នាំ មុន

ប្រទេស​ហ្គុ​យ​យ៉ា​ន (Guyane) ស្ថិត​នៅ​ភាគ​ខាងជើង​អា​មេ​រិ​កឡា​ទី​ន ចន្លោះ​ប្រទេស​ស៊ូ​រី​ណា​ម និង​វេ​ណេ​ហ៊្សុយ​អេ​ឡា ។ ប្រទេស​ហ្គុ​យ​យ៉ា​ន​មាន​វិសាលភាព ២១៤.៩៧០​គីឡូម៉ែត្រ​ក្រឡា តែ​មាន​ប្រជាជន​មិន​ដល់​១​លាន​នាក់​ទេ

ប្រទេស​ហ្គុ​យ​យ៉ា​ន (Guyane) ស្ថិត​នៅ​ភាគ​ខាងជើង​អា​មេ​រិ​កឡា​ទី​ន ចន្លោះ​ប្រទេស​ស៊ូ​រី​ណា​ម និង​វេ​ណេ​ហ៊្សុយ​អេ​ឡា ។ ប្រទេស​ហ្គុ​យ​យ៉ា​ន​មាន​វិសាលភាព ២១៤.៩៧០​គីឡូម៉ែត្រ​ក្រឡា តែ​មាន​ប្រជាជន​មិន​ដល់​១​លាន​នាក់​ទេ គឺ​មាន​តែ​៨០០.០០០​នាក់​ប៉ុណ្ណោះ ។ ប្រជាជន​ហ្គុ​យ​យ៉ា​ន មាន​វប្បធម៌​ចម្រុះ​គ្នា​ច្រើន​បែប ពិសេស​វប្បធម៌​អាពាហ៍ពិពាហ៍ និង​ការ​រួម​ភេទ​ខុស​គេ​មួយ​ផែនដី ។

ត្រូវ​រួម​ភេទ​ឱ្យ​បាន​ក្នុង​ស្ថានភាព​សែន​លំបាក
យុវជន​ប្រុស​ស្រី​ដែល​ស្រលាញ់​គ្នា ឆ្លងកាត់​ការ​សាកល្បង​ក្នុង​ស្បោង​ក្រណាត់​ធំ​មួយ ដែល​មាន​ផ្ទុក​បន្លា​ជា​ច្រើន តាំងពី​បន្លា​ក្រួច បន្លា​ព្រៃ ផ្សេង​ៗ​សុទ្ធតែ​មុត ។ ពួក​គេ​ត្រូវ​នៅ​ក្នុង​ស្បោង​នោះ​ពេញ​មួយ​ថ្ងៃមួយ​យប់ ដោយ​អត់​មាន​ហូប​ចុក​អ្វី​ទាំងអស់ ហើយ​ត្រូវ​រួម​ភេទ​ឱ្យ​បាន ។ ដោយហេតុ​ក្នុង​ស្បោង​មាន​បន្លា​ស្រួច​ជា​ច្រើន គ្រាន់តែ​កម្រើកខ្លួន​បន្ដិច​ក៏​ត្រូវ​មុត​សាច់​ដែរ ទម្រាំ​បើ​ត្រូវ​រួម​ភេទ​ឱ្យ​បាន​ទៀត​ពិតជា​ពិបាក ។ ដូច្នេះ​ទាល់តែ​អ្នក​ទាំង​ពីរ​សហការ​គ្នា​ល្អ​បំផុត ទើប​អាច​ឆ្លង​ដំណាក់កាល​រួម​ភេទ​បាន ។

ជនជាតិ​ហ្គុ​យ​យ៉ា​ន​កំណត់​ថា នេះ​គឺជា​វិធី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​សម្រាប់​រួម​គ្នា​ឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំ​ពួក​ក្នុង​ជីវិត ។ ដូច្នេះ​ហើយ​ទើប​គេ​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​សាកល្បង​ស្នេហា ។

ត្រូវ​ឡើង​គ្រែ​ជាមួយ​មនុស្ស​ប្រុស​គ្រប់​គ្នា​នៃ​គ្រួសារ​ខាង​ប្ដី
ក្រោយ​ពេល​ឆ្លងកាត់​ការ​សាកល្បង​ដ៏​ឈឺចាប់​បាន​សម្រេច​ហើយ ម្ដាយ​ឪពុក​ទាំង​សងខាង​រៀប​អាពាហ៍ពិពាហ៍​ឱ្យ​កូនប្រុស​-​ស្រី​របស់​ខ្លួន​យ៉ាង​អធិកអធម ។ ប៉ុន្ដែ​កូនប្រសា​ស្រី​ដែល​ត្រូវ​ចូល​ទៅ​នៅ​ជាមួយ​គ្រួសារ​ខាង​ប្រុស ត្រូវ​តែ​ឡើង​គ្រែ​ជាមួយ​មនុស្ស​ប្រុស​គ្រប់​គ្នា​ក្នុង​គ្រួសារ​ខាង​ប្ដី ។ រឿង​បែប​នេះ​កើតឡើង​រាល់ថ្ងៃ ហើយ​វា​នឹង​បញ្ចប់​ទៅ​វិញ​ដោយ​ស្វ័យប្រវត្ដិ ពេល​ណា​នាង​មាន​ផ្ទៃពោះ ។ មិនបាច់​ចង់​ដឹង​កូន​ក្នុង​ពោះ​នាង​ជា​កូន​របស់​នរណា​ទេ ឱ្យ​តែ​នាង​មាន​ផ្ទៃពោះ​គេ​កំណត់​ថា ជា​កូន​របស់​ប្ដី​នាង ។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ​នាង​ជា​កម្មសិទ្ធិ​របស់​ប្ដី​នាង​តែ​ម្នាក់​គត់ ប្រុស​ឯទៀត​លែង​មាន​សិទ្ធិ​ដេក​ជាមួយ​នាង​ហើយ ។

លក់ដូរ​ប្រពន្ធ​ដូច​លក់ទំនិញ
នៅ​ហ្គុ​យ​យ៉ា​ន មនោសញ្ចេតនា​ប្ដី​ប្រពន្ធ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ក៏​ជា​កត្ដា​សំខាន់​មួយ​សម្រាប់​ជីវិត​រស់នៅ​របស់​ស្ដ្រី​ដែរ ។ ស្ដ្រី​ដែល​មិនសូវ​ប្រសប់​ផ្គាប់ផ្គន់​ប្ដី ឧស្សាហ៍​ធ្វើ​ឱ្យ​ប្ដី​ក្ដៅក្រហាយ ប្ដី​មាន​សិទ្ធិ​លក់​ប្រពន្ធ​របស់​ខ្លួន​ឱ្យ​អ្នក​ដទៃ​ដូច​លក់​របស់​អ្វីមួយ បើ​មិន​លក់​ទេ ប្ដី​អាច​យកប្រពន្ធ​របស់​ខ្លួន​ទៅ​ដូរ​នឹង​ប្រពន្ធ​អ្នក​ដទៃ​ក៏​បាន ឱ្យ​តែ​ប្ដី​ទាំង​សងខាង​លែង​ពេញចិត្ត​ទៅ​វិញ​ទៅ​មក ។ ប្រពន្ធ​ដែល​ត្រូវ​ប្ដី​លក់​ឱ្យ​គេ តែង​លក់​ក្នុង​តម្លៃ​ថោក​ជាង​តម្លៃ​នៅ​ក្រមុំ​ពាក់កណ្ដាល​៕