ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀម​ជម្លៀស​ប្រជា​ពលរដ្ឋ​​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​ ពេល​ស្ថានភាព​ទឹកស្ទឹងព្រែកត្នោត​ធ្ងន់ធ្ងរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុម​មន្ត្រី​

រាជធានី​ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំង​៣​ប្រភេទ បន្ត​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត និង​ទីតាំង​ដែល​ទឹក​ហូរ​ច្រោះ ព្រមទាំង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​កាន់​ទីទួល​មាន​សុ​ត្ថិ​ភាព​ផង​ដែរ ​ពេល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ គួររំលឹកថា ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ប្រកាស​អាសន្ន​យប់មិញ មិន​ទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ​ទេ

អាជ្ញាធរ​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា ទ្វារ​ទប់ទឹក​មួយ​កន្លែង​មា​នទី​តាំងនៅ​ចន្លោះ​រវាង​ក្នុងភូមិ​សាលា និង​ភូមិ​កន្តុ​យ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​តាំងពី​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​។

ស្ថានភាព​ទឹក​ហូរ​ច្រោះ​ខាងលើ​នេះ អាច​​បង្ក​ផល​ប៉ះពាល់​ដល់​ភូមិសាស្ត្រ​សង្កាត់​មួយ​ចំនួន​ដូច​ជា សង្កាត់​គង់​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​រលួស ក្នុង​ខណ្ឌដង្កោ ដោយ​ត្រូវ​ជម្លៀស​ប្រជាជន​ចេញពី​លំនៅ​ដ្ឋា​ន​ដើម្បី​រក​ទីទួល​សុវត្ថិភាព​ជា​បន្ទាន់​។

សម្រាប់​ស្ថានភាព​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ និង​បញ្ជា​ឲ្យ​កងកម្លាំង​ជម្លៀស​ប្រជាជន​មក​កាន់​ទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់ ហើយ​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​នៅ​ក្នុង​ស្ថានភាព​នេះ​ទេ​។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​កងកម្លាំង និង​មន្ត្រី​ជំនាញ​សហការ​គ្នា​យក​បាវ​ខ្សាច់ ចាក់​ទប់​បិទមុខ​ទឹក ដើម្បី​កុំ​ឲ្យ​ហូរ​ទៅ​ផ្នែក​ខាងក្រោម នៃ​សង្កាត់​គង់​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​រលួស​ផង​ដែរ​។

ការ​ធ្លាយ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កាលពី​យប់​ម៉ិ​ញ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រប់គ្រង​បាន​ប្រមាណ​៨០​ភាគរយ​ហើយ គិតដល់​ម៉ោង​ជិត​១២ថ្ងៃ​​ត្រង់​ថ្ងៃទី​​២៧ តុលា​នេះ​។

គួរ​បញ្ជាក់​ថា​ ​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ការ​ធ្លាយ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កាលពី​យប់​ម៉ិ​ញ​ថ្ងៃ​ទី​២៦​តុលា អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រប់គ្រង​បាន​ប្រមាណ​៨០​ភាគរយ​ហើយ គិត​មក​ដល់​ម៉ោង​នេះ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​ទទួល​បាន​ព័​ត៏​មាន​ជុំវិញ ការ​ធ្លាយ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កាលពី​យប់​ម៉ិ​ញ លោក​ឃួ​ង ស្រេង​បាន​ចុះ​មក​ដល់ទី​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​បញ្ជា ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ទប់ទឹក​ដែល​ធ្លាយ​នេះ កុំអោយ​បង្ក​គ្រោះ​មហន្តរាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ដែល​បាន​ធ្លាយ កាលពី​យប់​ម៉ិ​ញ (​ថ្ងៃ​ទី​២៦​តុលា​នេះ )​មាន​ទីតាំង ស្ថិត​ក្នុងភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទីតាំង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន បញ្ជាក់​ថា ពី​មុន​ជា​ទ្វា​ទឹក (​ប្រឡាយ​៨៥) ក្រោយមក​ត្រូវ​បាន​បិទ​មិន​អោយ​ដំណើរការ លុះ​មក​ដល់​មាន​ជំនន់​ទឹក​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ អតីត​ទ្វា​ទឹក​នេះ បាន​ជ្រៀប​ទឹក​រហូត​ធ្លាយ​ពី​ខាងក្រោម​តែ​ម្តង​។

ក្រោយ​ពី​ធ្លាយ​ទំនប់​នេះ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការ​បញ្ជា​ពី​ផ្ទាល់​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យើង​អាច​គ្រប់​គ្រប់គ្រង​បាន​ប្រមាណ​៨០​ភាគរយ ដែល​វា​នឹង​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​។

មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ បានអោយ​ដឹង​ថា ការ​បាក់​ទំនប់​ទឹក​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ វា​បាន​ប៉ះពាល់​ដល់​ភូមិ​ចំនួន​៤ ក្នុង​សង្កាត់​ទៀត​នៃ​ខណ្ឌដង្កោ ក្នុង​នោះ​មាន ភូមិ​កន្ទុយ​ទឹក ប៉ះពាល់​ចំនួន ៥៣​ខ្នង​ផ្ទះ ភូមិ​ថ្ម​ចំនួន​៩៣​ខ្នង ភូមី​ក្រាំង​៨៥​ខ្នង ភូមិ​សាលា​ចំនួន​៧៤ សរុប​៣០៦​ខ្នង​ផ្ទះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី គ្រោះ​មហន្តរាយ​នេះ​វា​មិន​បាន​អូស​បន្លាយ​អោយ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែម​ទៀត​នោះ​ទេ បើ​អាច​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ