ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ប្រកាស​អាសន្ន​យប់មិញ មិន​ទាន់​មាន​សញ្ញា​ថមថយនៅឡើយទេ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបាន​ហូរច្រោះលូប្រឡាយមួយនៅ

​​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបាន​ហូរច្រោះលូប្រឡាយមួយនៅក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ តាំងពីវេលា​​ម៉ោង​១១​និង​​៣០នាទីយប់​ថ្ងៃទី២៦ តុលា មកម៉្លេះ ​រហូតមកដល់ព្រឹកថ្ងៃទី​​​២៧ តុលា នេះដែរ ​កម្លាំង​អាជ្ញាធរ​និង​កម្លាំងយោធា​អង្គភាព​៣១១​បញ្ជាការដ្ឋាន​អង្គរក្ស កំពុង​ច្រក​​ខ្សាច់​ដាក់​បាវ ​ព្រមទាំង​យក​ទូ​កុងតឺន័រ​ដាក់​ឃាំង​ទប់​ទឹក​ហើយ ប៉ុន្តែ​ស្ថានភាពទឹកនៅមិនទាន់ថមថយនៅឡើយទេ ដោយ​ផ្លូវ​បេតុង​នៅ​ក្បែរ​លូ​នេះ​ក៏​បាន​បាក់​ប្រវែង​ប្រមាណ​ជាង​១០​ម៉ែត្រ​ និង​មានការ​លិចហូរចូលផ្ទះ​ប្រជាពលរដ្ឋខ្លះ​ផង​ដែរ។​ គួររំលឹកថា ប្រកាស​អាសន្ន​ហើយ​! ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​កំពុង​វាយលុក

តាមសេចក្តីរាយការណ៍​បាន​​ឱ្យ​ដឹង​បន្ត​ថា នាព្រឹកនេះដែរ គេសង្កេតឃើញ​វត្តមាន​លោក​ឃួ​ង ​ស្រេង​ អភិបាល​រាជធានី​ កំពុងចុះ​​ពិនិត្យ​មើល​ស្ថានភាព​ទឹកហូរច្រោះលូ​​ប្រឡាយ​នៅ​ចំណុចខាងលើ​នេះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ