ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសអាសន្នហើយ! ទឹកជំនន់ស្ទឹងព្រែកត្នោតកំពុងវាយលុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជិត ១២ កណ្តាលអាធាត្រ នេះ អាជ្ញាធរបានប្រកាសអាសន្នអំពីជំនន់ទឹកស្ទឹងព្រែកត្នោតកំពុងវាយលុកចូលសង្កាត់មួយចំនួននៅក្នុងទឹកដីខណ្ឌ ដង្ហោ និងប្រកាសឱ្យមានការជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់ ។…


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជិត ១២ កណ្តាលអាធាត្រ នេះ អាជ្ញាធរបានប្រកាសអាសន្នអំពីជំនន់ទឹកស្ទឹងព្រែកត្នោតកំពុងវាយលុកចូលសង្កាត់មួយចំនួននៅក្នុងទឹកដីខណ្ឌ ដង្ហោ និងប្រកាសឱ្យមានការជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់ ។

យោងតាមមន្ទីរសាធារណការនិងដឹកជញ្ជួនរាជធានីភ្នំពេញ បានប្រកាសថា «ប្រកាសអាសន្នទឹកជំនន់ស្ទឹងព្រែកត្នោតកំពុងវាយលុក ។ សូមប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ត្រូវជម្លៀសចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់» ។

ខណៈពេលនេះ ម៉ោងប្រមាណជា ១ ភ្លឺ ចូលដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ អាជ្ញាធរនៅ កំពុងតែសស្រាក់សស្រាំង ច្រកបាវដីដើម្បីទប់ស្កាត់ ទឹកដែលកំពុងហូរបុកយ៉ាងខ្លាំង នៅក្នុងភូមិកន្ទុយទឹក ក្នុងសង្កាត់ទៀន ខណ្ឌដង្កោរ ទីកន្លែងដែលទឹកបានវាយបាក់លូ និងដី និងស្ថានភាពទឹកហូរបុកខ្លាំង ។

យ៉ាងណាមិញ មិនទាន់មានព័ត៌មានបញ្ជាក់លម្អិតថា ទឹកកំពុងវាយលុកខ្លាំងនេះ ហូរលាន់សន្ធឹកនឹងហូរចាក់ទៅតំបន់ណាបន្តនោះទេ តែមានបងប្អូនមួយចំនួនបានអះអាងថា ទឹកកំពុងហូរបុកពីភូមិកន្ទុយទឹក ក្នុងសង្កាត់ទៀន នឹងអាចហូរចាក់ទៅតំបន់គួរស្រូវ និងផ្នែកខាងត្បូងឆ្ពោះទៅម្តុំវត្តព្រះធាតុ និងផ្លូវជាតិលេខ ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ