ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​១១១​នាក់ ​និង​បាត់បង់ជីវិត៧​នាក់ ក្នុងនោះមាន៦នាក់ មិនបានចាក់វ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១១១​នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន​៧​នាក់ ។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០២១​យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១១១​នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន​៧​នាក់ ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០២១​យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី 111 (PCR) នាក់​ទៀត និង​បាន​ព្យាបាល​ជា​សះស្បើយ 264 នាក់ និង​ស្លា​.​ប់ 07 នាក់ (06 នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​) ។

ក្រសួង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន​ករណី​ឆ្លង​សហគមន៍ 100 នាក់ និង​អ្នកដំណើរ​ពី​បរទេស 11 នាក់ ។

បើ​គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប 118,111 នាក់ និង​អ្នកជា​សះស្បើយ​ចំនួន 113,791 នាក់ ហើយ​អ្នក​ស្លា​.​ប់​ចំនួន 2,758 នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ