ប្តីប្រមឹកដុតម៉ូតូ និងបង្កហិង្សាលើប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែទ្រាំទ្រមិនបាន ចំពោះអំពើហិង្សាញឹកញាប់ពេករបស់ប្តី ទើបស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ខ្លួន
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែទ្រាំទ្រមិនបាន ចំពោះអំពើហិង្សាញឹកញាប់ពេករបស់ប្តី ទើបស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ខ្លួន
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែទ្រាំទ្រមិនបាន ចំពោះអំពើហិង្សាញឹកញាប់ពេករបស់ប្តី ទើបស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ខ្លួនបុរសឈ្មោះ ទូច ធឿន អាយុ៣៨ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ។ អធិការរងនគរបាលស្រុកត្បូងឃ្មុំ លោកវរសេនីយ៏ត្រី ឡុង សារិន ប្រាប់ឲ្យដឹងថា នៅពេលណាដែលបុរសជាប្តីបានផឹកស្រាស្រវឹងជោគជាំនោះ នៅពេលដែលត្រឡប់មកផ្ទះវិញ បានវាយធ្វើបាបលើស្ត្រីទន់ខ្សោយជាប្រពន្ធឈ្មោះ ស៊ីម ស៊ីណា អាយុ៣៧ឆ្នាំ បណ្តាលឲ្យរងរបួសជាំភ្នែក ។
លោកអធិការរងបានប្រាប់បន្តថា ហេតុតែបុរសប្រមឹកជាប្តី បានធ្វើបាបញឹកញាប់ពេកប្រពន្ធបានប្តឹងមកសមត្ថកិច្ចនៅមូលដ្ឋាន សមត្ថកិច្ចធ្លាប់ហៅទៅអប់រំជាច្រើនលើក តែប្តីនូវមិនរាងចាលនោះទេ។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ប្តីប្រមឹកខាងលើបានចេញពីផ្ទះទៅផឹកស្រាបាត់នៅផ្ទះរបស់អ្នកដទៃ ក្រោយពីបានត្រឡប់មកដល់ផ្ទះវិញបានវាយដំលើរាងកាយប្រពន្ធ ឡើងគ្រាំគ្រាឈឺចុកចាប់ ថែមទាំងបានដុតបំផ្លាញម៉ូតូម៉ាក សេ១០០ មួយគ្រឿងចោលទៀត ។
ទង្វើច្រំដែលៗបែបនេះ ទើបស្ត្រីជាប្រពន្ធបានប្រញាប់រត់មកប្តឹងលោកនាយប៉ុស្ត៏រដ្ឋបាលឃុំជប់ ឲ្យចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ទៀតថា នៅលើកក្រោយនេះប្រពន្ធមិនអាចអនុគ្រោះឲ្យបានទៀតនោះទេ ព្រោះអីញយៗច្រើនដងហើយ គឺតម្រូវឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមច្បាប់ យកទៅដាក់ពន្ធនាគារដើម្បីឲ្យរាងចាល ។ ព្រោះថាកន្លងមកធ្លាប់ត្រូវបានប៉ុស្ត៏ បានធ្វើការអប់រំចំនួន២លើករួចមក
ហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា នេះសមត្ថកិច្ចកំពុងតែចាត់ការ និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តផងដែរ ៕
ចែករំលែកព័តមាននេះ