ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នករាន​ដី​ព្រៃ​ខុសច្បាប់​០៥​នាក់ នៅ​ស្រុក​វាល​វែង

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជន​កា.ប់​រាន និង​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ខុសច្បាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ចំនួន​០៥​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៨​និង​២៩ ខែមីនា

ខេត្តពោធិ៍សាត់ ៖ ជន​កាប់​រាន និង​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ខុសច្បាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ចំនួន​០៥​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៨​និង​២៩ ខែមីនា ឆ្នាំ​២០១៦ ខណៈ​ពេល​កំពុង​លួច​ធ្វើ​សកម្មភាព​ជាក់ស្ដែង​នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

លោក​អនុសេនីយ៍ឯក ពុធ ប៊ុ​ន​ឈឿ​ន មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង បាន​ប្រាប់​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​០៥​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​លើក​លើក​ទី​មួយ ថ្ងៃ​ទី​២៨ ខែមីនា វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ០៣​នាក់ ១.​ឈ្មោះ​គឹ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២.​ឈ្មោះ​លាស់ សា​រួន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣.​ឈ្មោះ​ទីវ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទាំង​០៣​នាក់​មក​ពី​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួន​ពី​បទ​រុករាន​ដី​ព្រៃរបស់​រដ្ឋ​ខុសច្បាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ លើក​ទី​ពីរ​ថ្ងៃ​ទី​២៩ វេលា​ម៉ោង​០៦​ល្ងាច ឃាត់ខ្លួន​ចំនួន​០២​នាក់​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ស្មែ​ត ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ​នោះ​ដែរ​។

ជន​ទាំង​ពីរ​នាក់​នេះ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​ឃាត់ខ្លួន​ពី​បទ​រុករាន ចាត់ចែង វាស់វែង​ដី​ព្រៃ​ខុសច្បាប់ ប្រើប្រាស់​អាវុធ​ច្នៃ​និង​វិទ្យុទាក់ទង​ជា​ក្រុម​ដោយ​គ្មាន​ការ​អនុញ្ញាត​។ លោក​ពុធ ប៊ុ​ន​ឈឿ​ន បញ្ជាក់​ថា​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​មាន​កម្លាំង​អាវុធហត្ថ និង​នគរបាល​ស្រុក​រួម​សហ​ការណ៍​គ្នា​ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​សមត្ថកិច្ច​យើង​បាន​រឹបអូស​វត្ថុ​តាង​មាន​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចំនួន​០៣​គ្រឿង​,​វិទ្យុទាក់ទង​ចំនួន​០១​គ្រឿង និង​កាំភ្លើង​ស្នប់​ចំនួន​០៥​គ្រឿង​។

ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​អារ​ដើមឈើ​រាន​ដី​ជាក់ស្ដែង​ប្រមាណ​ជាង​១០​ហិ​កតា​នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង​នោះ​ដែល​ជា​អំពើរ​ខុសច្បាប់​។ ជនសង្ស័យ​ទាំង​០៥​នាក់​រួម​ជាមួយ​វត្ថុ​តាង​បាន​រៀបចំ​ឯកសារ​រួច​ប្រគល់​ទៅ​ឲ្យ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាល​វែង​ដើម្បី​ចាត់ចែង​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕