ប៉ូលិសរាយការណ៍ថា មនុស្ស៧នាក់ ក្នុងនោះមានអ្នកដំណើរ៦នាក់ និងអ្នកបើកបានត្រូវស្លាប់ ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះទេសចរណ៍តូចមួយកាលពីថ្ងៃទី២៩ មីនា នៅប្រជុំកោះ DE-LA MADELEINE ក្នុងដែនទឹកកេបិច ។
ក្នុងចំណោមជនរងគ្រោះមានលោក JEAN LAPIERRE អតីតរដ្ឋមន្ត្រីសហព័ន្ធកាណាដា ដែលធ្វើដំណើរទៅធ្វើបុណ្យសពឪពុកលោក ។ ភរិយារបស់លោក ប្អូនប្រុស២នាក់ ព្រមទាំងប្អូនស្រីស្ថិតក្នុងចំណោមអ្នកស្លាប់ ។
គ្រោះថ្នាក់នេះកើតមានពេលយន្តហោះទៅដល់ជិតព្រលានយន្តហោះមូលដ្ឋាន HAVRE-AUX-MAISONS ខណៈមានលក្ខខណ្ឌឧតុនិយមលំបាក ។ គ្រួសារលោក LAPIERRE បានជិះយន្តហោះចេញពីទីក្រុងម៉ុងរេអាល់នាព្រឹកថ្ងៃទី២៩ មីនា ទៅកាន់ប្រជុំកោះកំណើតរបស់ពួកគេដើម្បីរៀបចំពិធីបុណ្យសពឪពុកដែលទទួលមរណភាពកាលពីថ្ងៃទី២៥ មីនា ។ យន្តហោះបានធ្លាក់នាវេលាម៉ោង១២និង៣០នាទីម៉ោងក្នុងស្រុក ៕
ចែករំលែកព័តមាននេះ