ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​ចាប់​បាន​ពលករ​ខ្មែរ​ជាបន្តបន្ទាប់​នៅ​តាម​​​បន្ទាត់​​ព្រំដែន​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថ​កិច្ច​ថៃ​​បាន​ចាប់​​ពលករ​ខ្មែរ​រយៈពេល​២​ថ្ងៃ​ គឺមាន​ចំនួន​៥៨​នាក់ ដែលតួលេខនេះ គិតត្រឹម​នៅ​ថ្ងៃ​ទី​២៥​ដល់​២៦ ខែតុលា ឆ្នាំ​២០២១ ស្ថិតនៅចំណុច​​ក្នុងភូមិ​សា​ស្ត្រ ស្រុក​តា​ប្រា​យ៉ា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថ​កិច្ច​ថៃ​​បាន​ចាប់​​ពលករ​ខ្មែរ​រយៈពេល​២​ថ្ងៃ​ គឺមាន​ចំនួន​៥៨​នាក់ ដែលតួលេខនេះ គិតត្រឹម​នៅ​ថ្ងៃ​ទី​២៥​ដល់​២៦ ខែតុលា ឆ្នាំ​២០២១ ស្ថិតនៅចំណុច​​ក្នុងភូមិ​សា​ស្ត្រ ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ (​តាម​បន្ទាត់​ព្រំដែន) ​។

តាមមន្ត្រី​យោធា​ទំនាក់ទនង​ព្រំដែន​កម្ពុជា​.​ថៃ​ នៅច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ បាន​ប្រាប់ឱ្យ​ដឹងនៅ​​ថ្ងៃ​ទី​២៦ តុលា ​ថា​ លោកទទួល​ព័ត៌មាន​​​ពី​ភាគ​ថៃ​ថា​ បាន​ចាប់​ពលករ​ខ្មែរ​ចំនួន​៣៨​នាក់​ (ស្រី​ចំនួន​៩​នាក់) ​ដែល​លួច​ឆ្លង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់ ស្ថិតនៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​.​ឃុំ​តា​ប្រា​យ៉ា ស្រុក​តាម​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ។

ហើយនៅ​ថ្ងៃ​ទី​២៦ ​តុលា ឆ្នាំ​២០២១ ​កម្លាំង​មាន​សមត្ថកិច្ច​ថៃ​ក៏បាន​ឃាត់​ពលករ​ខ្មែរ​ចំនួន​២០​នាក់ (​ស្រី​៧​នាក់) ទៀត បាន​លួច​ឆ្លង​ដែន​ចូល​ទៅ​​ដី​ថៃ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ដោយខុសច្បាប់ដូចគ្នា ​​។ មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​.​ថៃ​បាន​បញ្ជាក់​ទៀតថា​​​ក្រោយ​ពេល​អាជ្ញា​ធរ​ថៃឃាត់​ពលករ​ខ្មែរ​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា សរុបមាន​ចំនួន​៥៨​នាក់ (​ស្រី​១៦​នាក់) ត្រូវ​លួច​ឆ្លង​ដែន​តាម​រយៈ​មេខ្យល់​កម្ពុជា​ នាំ​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃ ។ ​ហើយ​មាន​មេខ្យល់​ថៃ​មក​ចាំ​ទទួល​ក្នុង​ទឹកដី​ថៃ​ ដែល​ជូន​ទៅ​រក​ការងារ​ធ្វើ​ដល់​ក្រុង​បាងកក​ ដោយយកប្រាក់​ក្នុង​ម្នាក់​​ចំនួន​៦.០០០​បាត តែ​ពេល​ដែន​ជូន​ឆ្លង​ចូល​ទឹកដី​ថៃ ​​។ ​

បច្ចុប្បន្ន ក្រោយ​ពេល​ភាគី​ថៃ​ឃាត់​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃ ​ត្រូវ​បាន​បញ្ជូន​មក​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​។

អត្ថបទសរសេរ ដោយ