សៀងហៃ ៖ សៀងហៃគ្រោងនឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលនាំមុខគេនៅលើពិភពលោកក្នុងឆ្នាំ២០២០ខាងមុខនេះ តាមរយៈការច្នៃប្រឌិតបន្ថែមទៀតលើផ្នែកហិរញ្ញវត្ថុ ។ នេះបើតាមប្រសាសន៍របស់លោក Zheng Yang អគ្គនាយកនៃការិយាល័យសេវាកម្មហិរញ្ញវត្ថុសៀងហៃ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទកន្លងមក។
លោក Zheng Yang បានមានប្រសាសន៍ថា ៖ « សៀងហៃនឹងទទួលបានជោគជ័យក្នុងការក្លាយជាទីផ្សារហិរញ្ញវត្ថុសកល ជាមួយនឹងការគ្រប់គ្រងលើផលិតផលហិរញ្ញវត្ថុ និងសមត្ថភាពដ៏ខ្លាំងក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុនៅឆ្នាំ២០២០ » ។
លោកបន្តថា ៖ « ក្នុងរយៈពេល៥ឆ្នាំក្រោយ គឺជាដំណាក់កាលសំខាន់ដែលសៀងហៃត្រូវបំពេញគោលដៅដើម្បីក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាទីក្រុងដែលមានការផ្លាស់ប្តូរទៅកាន់របត់ថ្មីមួយ ក៏ដូចជាពង្រឹងវិស័យសេវាហិរញ្ញវត្ថុ ដែលគាំទ្រដល់ការធ្វើកំណែទម្រង់ផ្គត់ផ្គង់របស់ជាតិ » ។
គួរបញ្ជាក់ថា កាលពី៥ឆ្នាំមុន វិស័យហិរញ្ញវត្ថុរបស់សៀងហៃ ត្រូវបានគេចាត់ទុកថាមានកំណើនខ្លាំង និងបានក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងដ៏ធំ ។ ចំណែកនៅឆ្នាំ២០១៥ វិស័យហិរញ្ញវត្ថុរបស់សៀងហៃ មានកំណើន៤០៥,២២ប៊ីយន់ (៦២,២៤ប៊ីលានដុល្លារអាមេរិក ពោលគឺស្មើនឹង២២,៩% និងមានអត្រា១៦,២% នៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង ។
ទន្ទឹមនឹងនេះ ទំហំហិរញ្ញប្បទានដោយផ្ទាល់នៃទីផ្សារហិរញ្ញវត្ថុសៀងហៃមានបណ្តាញជាច្រើនរួមមាន គុណភាពទីផ្សារ និងទីផ្សារភាគហ៊ុន ដែលមានតម្លៃ៩,២ទ្រីលានយន់នៅក្នុងឆ្នាំ២០១៥ ស្មើនឹងប្រមាណជា៣ដងក្នុងឆ្នាំ២០១០ ។ ដូចនេះ សៀងហៃបានក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ។ នៅក្នុងឆ្នាំ២០១៥ មានគ្រឹះស្ថានហិរញ្ញវត្ថុបរទេសចំនួន៤២៩គ្រឹះស្ថានបានធ្វើប្រតិបត្តិការនៅសៀងហៃ ស្មើនឹង៣០%នៃចំនួនគ្រឹះស្ថានហិរញ្ញវត្ថុក្រុងសរុប ៕
ចែករំលែកព័តមាននេះ