ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ ហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារៈលក់ដូរ នៅលើចំណី​ផ្លូវសាធារណៈ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានចេញ​សេចក្តីជូនដំណឹង ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ និង​ការ​ដាក់តាំង​សម្ភារៈ​លក់ដូរ នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុង​ក្រុងព្រះសីហនុ​។…

ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានចេញ​សេចក្តីជូនដំណឹង ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ និង​ការ​ដាក់តាំង​សម្ភារៈ​លក់ដូរ នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុង​ក្រុងព្រះសីហនុ​។ វិធានការ​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​។​

​តាម​សេចក្តីជូនដំណឹង ក្នុង​រយៈពេល​កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បាន​យក​ចំណីផ្លូវ​ធ្វើជា​កន្លែង​ដាក់តាំង​សម្ភារ​លក់ដូរ ប្រកប​អាជីវកម្ម និង​យក​យានយន្ត មក​ចត​លើ​កម្រាល​ថ្ម​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា ដែលជា​ចំណីផ្លូវ សម្រាប់​អ្នក​ថ្មើរជើង​ដើរ​។ ស្ថានភាព​នេះ បានធ្វើ​ឲ្យ​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ បាត់បង់​នូវ​សណ្តាប់ធ្នាប់ សោភ័ណភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ថ្មើរជើង​គ្មាន​ចំណីផ្លូវ​សម្រាប់​ដើរ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ ឈប់ ឬ​ចត ឬ​បើកបរ​នៅលើ​ចំណីផ្លូវ ( កម្រាល​ថ្ម​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា )​។ ក្នុងនោះ ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ត្រូវ​រៀបចំ​ចំណត​យានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អតិថិជន​របស់ខ្លួន ជៀសវាង​ការយក​ដំ​ណី​ផ្លូវ ឬ​ទ្រូងផ្លូវ​ធ្វើជា​ចំណត​យានយន្ត​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ប្រកាសថា មិន​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន យក​ចំណីផ្លូវ​សាធារណៈ ធ្វើ​អាជីវកម្ម ដូចជា​ការដាក់​តុ​អាហារ ការដាក់​តាំង​សម្ភារៈ​លក់ដូរ និង​ការប្រើប្រាស់​ចំណីផ្លូវ​ក្នុងន័យ​បំរើ​ផលប្រយោជន៍​បុគ្គល​នោះទេ​។ ចំណីផ្លូវ ( កម្រាល​ថ្ម​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា ) ប្រើប្រាស់​សម្រាប់​ការដើរ​ថ្មើរជើង​តែប៉ុណ្ណោះ និង​ជិះ​កង់ ប្រសិនបើ​មាន​គំនូស​ផ្លូវ សម្រាប់​អ្នកជិះ​កង់​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ​ព្រមាន​ថា ករណី​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ សមត្ថកិច្ច​ជំនាញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ច្បាប់ ស្តីពី​ចរាចរ​ផ្លូវគោក ដែល​នៅ​ជា​ធរមាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ