ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឈ្មួញ​គ្រឿ​ង​ញៀន​ម្នាក់ ​រួម​ជាមួយ​ស្រី​ស្នេហ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ស្ដ្រី ដែល​ជា​ឈ្មួញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​ឈ្មួញ​រកស៊ី​គ្រឿងញៀន​​រួម​ជាមួយ​ស្រីស្នេហ៍ម្នាក់។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ដេញ​តាម​ស្ទាក់​រថយន្ដ​ឡិច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4860 ដែល​ជា​រថយន្ដ​របស់​ជនសង្ស័យ​រកសុីគ្រឿងញៀន​។

ក្រោយពីជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ដ​គេច​ចេញពី​សមត្ថកិច្ច រហូត​មក​ដល់​ផ្លូវ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន នៅ​តែ​មិន​ព្រម​ឈប់ សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​រះ​ទៅ​លើ​រថយន្ដ​ជនសង្ស័យ ទីបំផុត​ត្រូវ​បាន​ឡោម​ព័ទ្ធ និង​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្ដង​។ គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​រថយន្ដ​នោះ​មាន​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​បាន​អះអាង​ថា ជា​ឈ្មួញ​គ្រឿងញៀន និង​ស្រី​ស្នេហ៍​ម្នាក់​ទៀត​រួម​ជាមួយ​គ្រឿងញៀន​២​កញ្ចប់​។

ហេតុការណ៍​ផ្ទុះអាវុធ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលស្ទើរ​ពេញ​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​។ ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​នោះ​ផង​ដែរ គេ​ឃើញ​មាន​វត្ដមាន​លោក​អធិការ​ខណ្ឌចំការមន សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​រាជធានី​។ ជនសង្ស័យ​ដែល​គេ​អះអាង​ថា ជា​ឈ្មួញ​គ្រឿងញៀន​រួម​ជាមួយ​ស្រី​ស្នេហ៍ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕