តុលាការកម្ពុជាបដិសេធការនៅក្រៅឃុំ របស់បុរសជនជាតិអាមេរិក
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការរាជធានីភ្នំពេញ លោក ឃី ឆៃ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានបដិសេធមិនឱ្យបុរសជនជាតិអាមេរិកកាំង វ័យ៥៣ឆ្នាំម្នាក់នៅក្រៅឃុំទេ
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការរាជធានីភ្នំពេញ លោក ឃី ឆៃ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានបដិសេធមិនឱ្យបុរសជនជាតិអាមេរិកកាំង វ័យ៥៣ឆ្នាំម្នាក់នៅក្រៅឃុំទេ
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការរាជធានីភ្នំពេញ លោក ឃី ឆៃ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានបដិសេធមិនឱ្យបុរសជនជាតិអាមេរិកកាំង វ័យ៥៣ឆ្នាំម្នាក់នៅក្រៅឃុំទេ ដោយសម្រេចបន្តឃុំខ្លួនជនជាប់ចោទរហូតដល់តុលាការវិនិច្ឆ័យទោសគាត់តាមផ្លូវច្បាប់នៅកម្ពុជា ។ ជនត្រូវចោទគឺលោក Brian naswall អាយុ៥៣ឆ្នាំ មានតួនាទីជា CEO local private airline aero cambodia ជនជាតិអាមេរិក ត្រូវបានតុលាការកម្ពុជាឃុំខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៥ ក្រោមការចោទប្រកាន់ពីបទទិញពេស្យាចារកុមា និងបទអំពើអាសអាភាសប្រឆាំនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ។ លោក Brian naswall ត្រូវបានបញ្ជូនឡើងតុលាការមុនអង្គសេចក្ដី កាលពីព្រឹកថ្ងៃទី២៩ មីនា តាមសំណើរសុំនៅក្រៅឃុំរបស់គាត់។
ជនជាប់ចោទបានលើកពីញ្ហាសុខភាពដែលកំពុងមានជំងឺក្នុងពេលត្រូវឃុំខ្លួនក្នុងពន្ធនាគារ ទើបបុរសរូបនេះសុំនៅក្រៅឃុំ ដោយគាត់នឹងបំពេញតាមលក្ខខណ្ឌរបស់តុលាការ ។ មិនដូចអ្វីដែលលោក Brian naswall យល់ទេ ក្រោយពីបានពិចារណារួច ចៅក្រមបានប្រកាសសេចក្ដីសម្រេចមិនឱ្យជនជាប់ចោទនៅក្រៅឃុំទេ និងបន្តឃុំខ្លួនរងចាំការកាត់ទោសពីបទល្មើសរបស់គាត់ ។
គួររំលឹផងដែរថា លោក Brian naswall អាយុ៥៣ឆ្នាំ ជនជាតិអាមេរិកាំង ត្រូវបានព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ បញ្ជាឱ្យចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ក្នុងរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធររកឃើញកំហុសរបស់គាត់ក្នុងការប្រព្រឹត្តបទល្មើសរួមភេទជាមួយក្មេងស្រីចាប់ពីអាយុ១២ឆ្នាំដល់១៤ឆ្នាំ ដោយការទិញពេស្យាចារនូវទឹកប្រាក់ពី១៥ដុល្លារដល់២០ដុល្លារ ដោយមានក្មេងស្រីយ៉ាងតិច៩នាក់ បានប្ដឹងលោក Brian naswall ក្នុងអំឡុងឆ្នាំ២០១៥កន្លងទៅ៕
ចែករំលែកព័តមាននេះ