ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​ក្បាលស្ពាន​ដែល​កំពុង​សាងសង់​​ ភ្លឺឡើង​ទើបមាន​អ្នក​ដំណើរ​ឃើញ​គាត់

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​ស្លា.ប់​ដោយ​គ្មាន​នរណា​បានដឹង​ភ្លាម​ៗទេ ក្រោយ​ពី​ជិះ​ម៉ូតូ​បុក​ក្បាល​ស្ពានថ្ម​ដែល​កំពុង​សាងសង់​មួយ​កន្លែង លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​តុលា ត្រង់​ចំណុចភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី​។…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​ស្លា.ប់​ដោយ​គ្មាន​នរណា​បានដឹង​ភ្លាម​ៗទេ ក្រោយ​ពី​ជិះ​ម៉ូតូ​បុក​ក្បាល​ស្ពានថ្ម​ដែល​កំពុង​សាងសង់​មួយ​កន្លែង លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​តុលា ត្រង់​ចំណុចភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី​។

មន្ត្រី​បុ​ស្តិ៍​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ រឿ​ន រី ហៅ​ងូ​ក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ធ​បតី ស្រុក​គាស់​ក្រឡ ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា អឹ​ម​ស្លា​ស ធុន​សេ​១៥០ គ្មាន​ស្លាក​លេខ​។ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ ឆ្ពោះទៅ​ខាង​លិច ដែល​ទំនងជា​លឿន ​លុះដល់​ចំណុច​កើតហេតុ ពើប​នឹង​ស្ពាន​ដែល កំពុង​សាងសង់​ក៏​ជ្រុល​ទៅ​បុក​តែ​ម្ដង​។

បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បាន​ចាប់​ហ្វ្រាំង​អូស​ប្រហែល​៣០​ម៉ែត្រ ទប់​មិន​ជាប់​ក៏​ធ្លាក់​ក្រឡុក​បុក​ស្ពាន បោក​ក្បាល​លើ​បេតុង​បណ្ដាល​ឱ្យ​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​នៅ​ក្បែរ​ម៉ូតូ​តែ​ម្តង​។ មន្ត្រី​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ដួល​ស្លា.ប់​ជា​ច្រើន​ម៉ោង ​គ្មាន​នរណា​បានឃើញ​ឡើយ រហូត​វេលា​ទៀប​ភ្លឺ​ទើប​មាន​អ្នកដំណើរ​ឃើញ ហើយ​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ ក្រោយ​ពិនិត្យ​ចំណុច​កើតហេតុ សមត្ថកិច្ច​បាន​ស្វែងរក​ក្រុម​គ្រួសារ ដើម្បី​ប្រគល់​សព​ជន​រង​គ្រោះ​យក​ទៅ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​៕ ​

Picture
Picture
Picture