ចាប់ខ្លួនពេលយកទៅចែកចាយនៅ«ម១» បែកធ្លាយមានបក្សពួក២នាក់ទៀត
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានធ្វើដំណើរទៅកាន់ពន្ធនាគារព្រៃសដោយយកលេសថាទៅសួរសុខទុក្ខមិត្តភក្តិ ក៏ត្រូវកម្លាំងអនុរក្សពន្ធនាគារធ្វើការចាប់ខ្លួន…
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានធ្វើដំណើរទៅកាន់ពន្ធនាគារព្រៃសដោយយកលេសថាទៅសួរសុខទុក្ខមិត្តភក្តិ ក៏ត្រូវកម្លាំងអនុរក្សពន្ធនាគារធ្វើការចាប់ខ្លួន…
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានធ្វើដំណើរទៅកាន់ពន្ធនាគារព្រៃសដោយយកលេសថាទៅសួរសុខទុក្ខមិត្តភក្តិ ក៏ត្រូវកម្លាំងអនុរក្សពន្ធនាគារធ្វើការចាប់ខ្លួនប្រគល់ឲ្យប៉ូលិសខណ្ឌដង្កោបន្ទាប់ពីឆែកឆេរឃើញមានគ្រឿងញៀននៅជាប់នឹងខ្លួនដែលយកទៅបម្រុងចែកចាយបន្ត ។ ហេតុការណ៍ចាប់ខ្លួននេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅមណ្ឌលកែប្រែ (ម១) ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលអនុរក្សពន្ធនាគារចាប់ខ្លួនមានឈ្មោះ ប៉ាក់ សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នករត់តុតាមរោងការ មានទីលំនៅភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ដោយដកហូតបានម្ស៉ៅក្រាមពណ៌សថ្លា១កញ្ចប់ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា បន្តទៀតថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនទាំងនេះពីបក្សពួក២នាក់ទៀតដើម្បីយកមកចែកចាយបន្ត ទើបពេលនោះលោកបានដឹកនាំកម្លាំងចុះទៅចាប់បានជនសង្ស័យជាបក្សពួកទាំង២នាក់នោះទៀត គឺម្នាក់ឈ្មោះ ខឹម ចន្ថា ហៅ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ និងម្នាក់ទៀតឈ្មោះ ជួរ សូទ្រី ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា១ថង់តូចទូរស័ព្ទដៃ៣គ្រឿង, ខ្សែក និងកងដៃកាឡៃ១ឈុត, ម៉ូតូម៉ាកហុងដាឌ្រីមសេ១១០ ពណ៌ខ្មៅ ១គ្រឿង, ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿង និងសៀវភៅគ្រួសារ១ក្បាល ។ ជនសង្ស័យទាំង២នាក់នេះរស់នៅក្នុងភូមិឃ្លះសណ្ដាយជាមួយជនសង្ស័យទី១ដែរ ។
ក្រោយពេលចាប់ខ្លួន វត្ថុតាង និងជនសង្ស័យទាំង៣នាក់ត្រូវបាននាំយកទៅសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ