ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមម៉ៅ ធនិន៖ ប្រាប់​លេខ​ទូរ​សព្ទ័​ដៃដល់​ប្រជា​​ពលរដ្ឋ បើមាន​បញ្ហា​អ្វី​​សូម​ទូ​រស​ព្ឌ័​ទៅ​រក​គាត់​

2 ឆ្នាំ មុន
  • កំពត

​ខេត្ត​កំពត​ ៖ ​​ក្រុម​អាជីវក​លក់ដូរ​ផ្សារ​ឈូក ​និង​ប្រជាពលរដ្ឋ​បាន​អបអរ​សារ​ទរ​ឯកឧត្តម​ ម៉ៅ​ ធនិន ​អភិបាលស្រុក​ឈូក​ក្នុង​ខេត្ត​កំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ តុលា​ ២០២១…

​ខេត្ត​កំពត​ ៖ ​​ក្រុម​អាជីវក​លក់ដូរ​ផ្សារ​ឈូក ​និង​ប្រជាពលរដ្ឋ​បាន​អបអរ​សារ​ទរ​ឯកឧត្តម​ ម៉ៅ​ ធនិន ​អភិបាលស្រុក​ឈូក​ក្នុង​ខេត្ត​កំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ តុលា​ ២០២១ នេះ ខណៈដែលឯកឧត្តម​​បាន​អញ្ជើញ​សួរ​សុខ​ទុក្ខដល់​ក្រុម​អាជីវក​រលក់ដូរ​នៅ​ជុំវិញ​ផ្សារ​ឈូក​ ក៏​ដូច​ប្រជា​ពលរ​ដ្ឋ​មក​ឈរ​ចង់​ឃើញ​មុខរបស់​ឯកឧត្តម​ផ្ទាល់​ ​ព្រោះ​​ពួកគាត់​បានចាត់ទុក​​សម្ដី​ឯកឧត្តមជាមាស​ពេជ្រ​ ផ្ដល់​កំលាំងចិត្ត​ដល់​ប្រជាពលរដ្ឋ​មិន​រើសអើង​​ឡើយ​។​

​ឯកឧត្តម​ ម៉ៅ ​ធនិន ​មិន​បាន​ថ្លែង​សន្ទរកថាអ្វី​ឡើយ​ ប៉ុន្តែ​​បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ថា ​ឯកឧត្តម​ទើបតែ​មក​កាន់​តំណែង​ជា​អភិ​បាល​ខេត្តកំពត ​សុំ​ចូល​ជា​សមាជិក​ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ជា​ទូទៅ​ចាប់ពី​ពេល​នេះ​តទៅ ​។ ​ឯកឧត្តម​បញ្ជាក់​ថា​ សុំ​ចូល​ជា​សមាជិក​ក្នុង​គ្រួសារ​តែ​មួយ​នេះ ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ចេះ​ស្រលាញ់​គ្នា​សាមគ្គី​គ្នា​ ។​

ឯកឧត្តម​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ​សុំ​ធ្វើ​ជា​សមាជិក​នេះ​មាន​ន័យ​ថា​ មាន​បង​មាន​ប្អូន​មាន​ពូ​ មានកូន ​មាន​ឪពុកមា ​ធ្វើ​ជា​ចៅហ្វាយ​ខេត្តកំពត​ គឺ​ឯកឧត្តម​ម៉ៅ ​ធនិន​ នេះ ​តែ​ម្ដង ​។​​ ឯកឧត្តម​ម៉ៅ ​ធនិន ​អភិបាលខេត្ត​កំពត ​បាន​ប្រាប់​លេខ​ទូរ​សព្ទ័​ដៃដល់​ប្រជា​ពលរ​ដ្ខ​ចំនួន​២ខ្សែ​ក្នុង​នាម​គ្រួសារ​តែ​មួយ ​បើ​មាន​បញ្ហា​អ្វី​សុំ​អោយ​ទូ​រស​ព្ឌ័​ទៅ​រក​គាត់​ ជា​អភិបាល​ខេត្តកំពត ​។

​ឯកឧត្តម ​ម៉ៅ​ ធនិន ​បាន​ប្រាប់​ទៅ​ក្រុម​អាជីវក​រលក់ដូរ​ទាំងអស់​ថា​ នឹងរៀបចំ​ខ្សែភ្លើង​នៅ​ក្នុង​ផ្សារ​នេះ ​អោយ​កាន់តែ​មាន​សោភ័ណ​ភាព​ថែម​ទៀត​ ។ ​ឯកឧត្តម​បាន​ឧ​ប​ត្ថ​ម​ដល់​លោកយាយ​លោក​តា ក៏ដូច​ជា​អ្នក​លក់ដូរ​តាម​កញ្ច្រែង​ល្អី ​និង​ប្រាប់​ទៅ​ប្រធាន​ផ្សា​រថា​កុំអោយ​យក​ភា​ស៊ី​ពី​ពួក​គាត់​អី ។

​ឯកឧត្តម​បាន​ទទួល​លិ​ខិត​ពី​ប្រជាពលរដ្ឋ​ផ្ទាល់​ដៃ​រាល់​ការ​សំណូមពរ​ តែ​ភាគច្រើន​រឿង​ទំនាស់​ដីធ្លី​តែ​ម្ដង ​។​ ឯកឧត្តម​ម៉ៅ​ ធនិន​បាន​មាន​ប្រសាសន៍​កន្លង​មក​ថា​ ឯកឧត្តមនឹង​ចុះ​ជួប​ក្រុម​អាជីវក​រលក់​តាម​ផ្សារ​នានា​ ក្នុង​នោះ​មាន​ផ្សា​រសាមគ្គី​ ក្នុង​ក្រុង​កំពត​-​ផ្សារ​ស្រុក​ឈូក​-​ផ្សារ​តានី ​ក្នុងស្រុក​អង្គរ​ជ័យ​ ​ផ្សារ​ទូក​មាស​ ផ្សារ​កំពង់ត្រាច​ ស្រុក​ទឹកឈូ​ និង​ក្រុង​បូកគោ​។​

អត្ថបទសរសេរ ដោយ