ការបាញ់ប្រហារមួយកើតមានកាលពីយប់ថ្ងៃទី២៨ មីនា នៅជិតវិមានកាពីតូលរបស់សហរដ្ឋអាមeរិក បណ្តាលឱ្យប៉ូលិសម្នាក់រងរបួស ហើយខ្មាន់កាំភ្លើងត្រូវចាប់ខ្លួន ។
ប្រភពព័ត៌មានប៉ូលិសរាយការណ៍ថា ស្នូរកាំភ្លើងស្តាប់ឮនៅឯមជ្ឈមណ្ឌលទទួលអ្នកទេសចរនៃវិមានកាពីតូល ។ អគារសភាអាេមរិកនេះ ព្រមទាំងសេតវិមានត្រូវឡោមព័ទ្ធនាថ្ងៃទី២៨ មីនា នោះមកពីវត្តមានរបស់ខ្មាន់កាំភ្លើងម្នាក់នៅវិមានកាពីតូល ។
យោងតាមសារព័ត៌មានក្នុងស្រុកថា ជនប្រដាប់អាវុធម្នាក់ត្រូវចាប់ខ្លួន រួចប៉ូលិសម្នាក់រងរបួសស្រាល ។ ប៉ូលិសប្រចាំការនៅវិមានកាពីតូលអះអាងថា ជនសង្ស័យម្នាក់ត្រូវចាប់ឃុំឃាំងទាក់ទិននឹងឧប្បត្តិហេតុបាញ់បោះនៅឯមជ្ឈមណ្ឌលទទួលអ្នកទេសចរនៃវិមានកាពីតូល ។
វិមានកាពីតូលជាអគាររបស់ព្រឹទ្ធសភា និងសភា ដែលបច្ចុប្បន្នសម្រាកវិស្សមកាលពេលបុណ្យគ្រឹស្ត PÂQUES ត្រូវហ៊ុមព័ទ្ធក្រោយព័ត៌មានអំពីការបាញ់ប្រហារនេះ ។
ប៉ូលិសគូសបញ្ជាក់ថា ឧប្បត្តិហេតុបាញ់បោះនៅវិមានកាពីតូលជាអំពើដាច់ដោយឡែកម្នាក់ឯង ហើយពុំមានការគំរាមកំហែងដល់សាធារណជនឡើយ ៕
ចែករំលែកព័តមាននេះ