ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្រកួត​ចំនួន​​១៨​ក្បាល​ត្រូវ​បាន​ដោះ​លែង​ចូល​ក្នុង​ព្រៃ​នៃ​ទីជម្រក​វិញ

1 ខែ មុន
  • មណ្ឌលគិរី

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ប្រចាំ​ស្នាក់​ការ ល្វេ នឹង​ស្នាក់​ការ​ម្រើ​ច រួម​ទាំង​កម្លាំង​សហការ បាន​ធ្វើការ​ល្បាត​តាម​ដង​ទន្លេ លុះ​មក​ដល់​ត្រង់​ចំណុច​

ខេត្តមណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ប្រចាំ​ស្នាក់​ការ ល្វេ នឹង​ស្នាក់​ការ​ម្រើ​ច រួម​ទាំង​កម្លាំង​សហការ បាន​ធ្វើការ​ល្បាត​តាម​ដង​ទន្លេ លុះ​មក​ដល់​ត្រង់​ចំណុច​ពាម​អូរ​ឌឿ​រ ស្ថិត​នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក៏​ធ្វើការ​រឹបអូស​បាន​សត្វ​ត្រកួត​ចំនួន​១៨​ក្បាល ខណៈ​ពេល​ដែល​ជនសង្ស័យ​ចាប់​យក​ចេញពី​ព្រៃ ហើយ​ក៏​បាន​ប្រទះ​ជាមួយ​ក្រុម​សមត្ថកិច្ច និង​បាន​ដេញចាប់​តាម​ដង​ទន្លេរ​ស្រែ​ពក ហើយ​ជនសង្ស័យ​ក៏​បាន​ធ្វើការ​ទម្លាក់​សត្វ​ត្រកួត​ចោល ។

Picture

ក្រោយមក មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​កម្លាំង​សហការ បាន​ធ្វើការ​ដោះ​លែង​សត្វ​ត្រកួត​ចូល​ក្នុង​ព្រៃ​អោយ​មាន​សេរីភាព​វិញ​ហើយ ។

គូរ​បញ្ជាក់​ផង​ដែរ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​សត្វព្រៃ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ រួម​នឹង​សមាជិក​សហគមន៍​តំបន់​ការពា​ធម្មជាតិ ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ថែរក្សា​ធនធានធម្មជាតិ ជា​ពិសេស​សត្វព្រៃ​ដែល​កម្រ និង​ជិត​ផុត​ពូជ អោយ​នៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​៕

Picture
Picture