ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-កូរ៉េខាងត្បូង ពង្រីកសកម្មភាពការដោះដូរទំនិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមការគ្រោងទុកនៅថ្ងៃទី ២៦ តុលា ឆ្នំា ២០២១ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលធ្វើឡើងរវាង លោក…

រាជធានីភ្នំពេញ ៖ តាមការគ្រោងទុកនៅថ្ងៃទី ២៦ តុលា ឆ្នំា ២០២១ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលធ្វើឡើងរវាង លោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េ តាមប្រព័ន្ធវីដេអូ ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រោយចុះហត្ថលេខាហើយកិច្ចព្រមព្រៀមនេះនឹងត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីរដ្ឋសនិងព្រឹទ្ធសភាទំរាំដល់ព្រះមហាក្សត្រឡាយព្រះហត្ថលេខា ដែលអាចនឹងស៊ីពេលដល់ ១ ឆមាសទី ១ ឆ្នាំ ២០២២ ។ «តាមការរំពឹងទុករបស់យើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េនេះអាចជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរមានការកើនឡើងដោយយើងមានលទ្ធភាពនាំទំនិញជាច្រើនទៅកាន់ប្រទេសកូរ៉េ ពិសេសទំនិញជាប្រភេទកសិផល, ទំនិញឧស្សាហកម្មកែច្នៃ, ទំនិញជាចំណីអាហារកែច្នៃ, សម្លៀកបំពាក់ និងស្បែកជើងត្រូវរួចពន្ធ រួមនឹងទំនិញមួយចំនួនផ្សេងទៀតដូចជាបច្ចេកវិទ្យាដែលអ្នកវិនិយោគមកពីប្រទេសផ្សេងៗ និងប្រទេសកូរ៉េបានចូលមកវិនិយោគស្រុកខ្មែរយើងនេះ» នេះជាការបញ្ជាក់របស់មន្រ្តី ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូងជាកិច្ចព្រមព្រៀមទ្វេភាគីដែលកម្ពុជាមាន ។ កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជាចិនទើបចូលជាធរមានកាលពីដើមខែនេះ ។ ក្រសួងពាណិជ្ជកម្មបង្ហាញថា ការធ្វើពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល ៩ ខែដើមឆ្នំា ២០២១ មានទឹកប្រាក់ជាង ៥៧៨ លានដុល្លារអាមេរិក កើនឡើងជាង ១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា ២០២០ មានជាង ៥២០ លានដុល្លារ ។ ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិនក្នុងរយៈពេល ៩ ខែដើមឆ្នំា ២០២១ នេះមានទឹកប្រាក់សរុបជិត ៨.០០០ លានដុល្លារកើនឡើងជាង ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា ២០២០ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសទំាងពីរមានតែជាង ៥.៧០០ លានដុលា្លរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ