ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ​ចាប់ពីថ្ងៃ២៧ តុលា ដល់២វិច្ឆិកា អាចនឹងភ្លៀងលាយឡំនឹងបាតុខ្យល់កន្ត្រាក់​

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក ​និងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី២៧ តុលា ដល់ថ្ងៃទី២ វិច្ឆិកា…

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក ​និងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី២៧ តុលា ដល់ថ្ងៃទី២ វិច្ឆិកា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅខ្លាំងលាយឡំនឹងបាតុភូតខ្យល់កន្ត្រាក់ផងដែរ ។​

Picture

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ដោយពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប – ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ។

Picture

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី២៩-៣១ អង្សាសេ ។​ នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀងមានជាអាទិ៍ខេត្ដ ៖ ព្រៃវែង , ស្វាយរៀង , កណ្ដាល , តាកែវ, កំពង់ស្ពឺ កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។

Picture

បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។ ចំណែកនៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។ ​នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្ហូរទៅខ្លាំងលាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្ត ៖ មណ្ឌល់គិរី, ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

Picture

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខេត្តកំពត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

Picture

ក្រសួងថា អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ ៕

Picture