ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ក្លែង​ជា​ស្លា.ប់​រៀបចំ​បុណ្យសព​ចង់​ដឹង​អ្នក​ណាខ្លះ​ចូលរួម

8 ឆ្នាំ មុន

សារព័ត៌មាន «News 163» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ចាង តឺ​យ៉ាង អាយុ​៦៦​ឆ្នាំ រស់នៅ​ក្រុង​សាន​ជួង ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន រស់នៅ​ជាមួយ​បងប្អូន ដោយ​គ្មាន​កូនចៅ​ទេ ។ លោក​ចាង​បាន​ក្លែង​ជា​ស្លា.ប់

សារព័ត៌មាន «News 163» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ចាង តឺ​យ៉ាង អាយុ​៦៦​ឆ្នាំ រស់នៅ​ក្រុង​សាន​ជួង ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន រស់នៅ​ជាមួយ​បងប្អូន ដោយ​គ្មាន​កូនចៅ​ទេ ។ លោក​ចាង​បាន​ក្លែង​ជា​ស្លាប់ ហើយ​រៀបចំ​ពិធី​បុណ្យសព​របស់​ខ្លួន ដើម្បី​ពិសោធ​លើ​ញាតិ​មិត្ត និង​អ្នក​ជិតខាង​ថា​តើ​មាន​នរណា​ខ្លះ​ចូលរួម ។

លទ្ធផល​បង្ហាញ​ថា មាន​អ្នកស្រុក និង​ញាតិ​មិត្ត​ជាង​៤០​នាក់ ចូលរួម​ពិធី​បុណ្យសព ។ ឃើញ​បែប​នោះ​លោក​ចាង​រីករាយ​ណាស់ ព្រោះ​យល់​ថា​អ្នក​ភូមិ​សុទ្ធតែ​រាប់អាន​លោក ។

លោក​ចាង​កើត​នៅ​ថ្ងៃ​ទី​១៩ មក​រា ១៩៥០ ជា​អាជីវករ  ប៉ុន្តែ​ជួប​ការ​លំបាក​ក្នុង​ជីវិត​ព្រោះ​មិន​អាច​រៀប​ការ​មាន​កូនចៅ​នឹង​គេ ។

នៅ​ឆ្នាំ​២០១៥ លោក​ចាង​រៃ​អង្គាសប្រាក់​បាន​សរុប​៤.០០០​ដុល្លារ ហើយ​យក​ទៅ​សង់​ផ្លូវ​ពី​ភូមិ​ឆ្ពោះទៅ​ទីផ្សារ​ដើម្បី​ឱ្យ​អ្នកស្រុក​ងាយស្រួល​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ ។
ដោយសារ​គ្មាន​កូនចៅ សាច់ញាតិ ដូច្នេះ​ហើយ​លោក​ចាង តឺ​យ៉ាង សម្រេចចិត្ត​ក្លែង​ធ្វើ​ជា​ស្លាប់ ដើម្បី​ចង់​ដឹង​តើ​អ្នក​ភូមិ​ណាខ្លះ​មាន​សមានចិត្ត​ចូលរួម​បុណ្យសព ៕