អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងហ្មត់គ្មានសល់
ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៦នេះ បណ្តាលឱ្យផ្ទះដែលធ្វើពីឈើប្រកស័ង្កសី ទំហំ៥គុណ៦ម៉ែត្រ មួយខ្នងរងការខូចខាតទាំងស្រុង។
ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៦នេះ បណ្តាលឱ្យផ្ទះដែលធ្វើពីឈើប្រកស័ង្កសី ទំហំ៥គុណ៦ម៉ែត្រ មួយខ្នងរងការខូចខាតទាំងស្រុង។
ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៦នេះ បណ្តាលឱ្យផ្ទះដែលធ្វើពីឈើប្រកស័ង្កសី ទំហំ៥គុណ៦ម៉ែត្រ មួយខ្នងរងការខូចខាតទាំងស្រុង។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស៊ីម សោភ័ណ្ឌ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ។ អគ្គិភ័យនេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះព្រមទាំងលុយខ្មែរ និងលុយដុល្លាប្រមាណជាង២.០០០ដុល្លារ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ និងធ្វើឱ្យស្ដ្រីដែលជាម្ចាស់ផ្ទះបានរងរបួសស្រាល។
អគ្គិភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះម្ចាស់មិននៅជាប់រវល់ទៅលក់ដូរ។ គួរកត់សម្គាល់ផងដែរសម្រាប់ស្រុកព្រៃនប់ នៅក្នុងរដូវប្រាំងនេះ គឺជាលើកទី២ហើយដែលមានការរងគ្រោះដោយអគ្គិភ័យ ដែលបានបំផ្លាញផ្ទះអស់ទាំងស្រុង ហើយនេះជាស្រុកដែលធំជាងគេក្នុងខេត្ត ដែលមានឃុំរហូតទៅដល់ចំនួន១៤ឯនោះ ហើយពុំមានរថយន្តពន្លត់អគ្គិភ័យសម្រាប់ជួយសង្គ្រោះនោះទេកន្លងមក ។
តែទោះបីយ៉ាងណាតាមសម្ដីលោកអធិការស្រុកបានបង្ហើបឱ្យដឹងនៅកន្លែងកើតហេតុ លោកស្នងការនឹងបញ្ជូនរថយន្ដពន្លត់អគ្គិភ័យមួយគ្រឿង មកឱ្យខាងស្រុកនៅក្នុងថ្ងៃនេះដែរ តែជាអកុសលឡានទឹកទើបតែចេញពីខេត្តមិនទាន់មកដល់ផង ក៏កើតមានអគ្គិភ័យតែម្តង តែទោះបីយ៉ាងណាមិនបានរាលដាលដល់ផ្ទះអ្នកដទៃដែរ ព្រោះត្រូវបានកម្លាំងសាមគ្គីពីប្រជាពលរដ្ឋសហការជាមួយសមត្តិកិច្ចចម្រុះ មកជួយពន្លត់ទាន់ពេលមិនឱ្យរាលដាលបន្តទៀតឡើយ៕
ចែករំលែកព័តមាននេះ