បោសសម្អាតករណីគ្រឿងញៀន ដូចវែកចកក្នុងបឹង
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៥និង៣០នាទី កំលាំងប៉ុស្តិ៍ផ្សារកណ្តាលបានដើរល្បាតក្នុងភូមិសាស្ត្រ ហើយមានប្រជាពលរដ្ឋបានរាយការណ៍ថា
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៥និង៣០នាទី កំលាំងប៉ុស្តិ៍ផ្សារកណ្តាលបានដើរល្បាតក្នុងភូមិសាស្ត្រ ហើយមានប្រជាពលរដ្ឋបានរាយការណ៍ថា
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៥និង៣០នាទី កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានដើរល្បាតក្នុងភូមិសាស្ត្រ ហើយមានប្រជាពលរដ្ឋបានរាយការណ៍ថា មានគេកំពុងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះខ្ទមអនាធិបតេយ្យសង់នៅលើដីអណ្តូង ស្ថិតនៅក្នុងមណ្ឌល៨ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ពេលនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់ ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ បានរត់ចេញពេលឃើញសមត្ថកិច្ចហើយ ក៏បានទម្លាក់ម្សៅក្រមពណ៌សពីថង់តូចរួចគេចខ្លួនបាត់ នៅសល់តែជនសង្ស័យពីរនាក់ ១.ឈ្មោះជា ដប ភេទប្រុស អាយុ២៤ឆ្នាំ ២. ខាន់ សុខន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ បន្ទាប់សមត្ថកិច្ចបានធ្វើការសាកសួរ ជនសង្ស័យទាំងពីរ បានសារភាពថាខ្លួនបានលក់គ្រឿងញៀន ប្រភេទម្សៅក្រមពណ៌ស ឲ្យទៅជនសង្ស័យទាំងពីរនាក់ដែលរត់គេចខ្លួន ដោយមួយកញ្ចប់តំលៃ១០ដុល្លាអាមេរិក និងមួយកញ្ចប់ទៀតតំលៃ៣០.០០០រៀល ។
ក្រោយមក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល បានត្រួតពិនិត្យនៅក្នុងផ្ទះខ្ទមដែលជនសង្ស័យស្នាក់នៅ បានប្រទះឃើញដាវសាម៉ូរ៉ៃ ចំនួន៣ដើម និងប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ដោយចង្អុលពីជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល សហការជាមួយកំលាំងព្រហ្មទណ្ឌ ក្រុង បានបង្ក្រាបបក្ខពួកជនសង្ស័យខាងលើបានចំនួន៣នាក់ទៀត នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ១.ឈ្មោះ ធីរិទ្ធ ចាន់ឡេះ ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ សៀត អឿត ភេទប្រុស អាយុ២៤ឆ្នាំ ៣. ឈ្មោះ កុក ឡំពៅ ភេទប្រុស អាយុ១៦ឆ្នាំ ដកហូតបានឆ្នាំញៀន ប្រភេទម្សៅក្រាមពណ៌ស ចំនួន១ថង់តូច សើ្មនឹង ១ជីខ្មែរ តម្លៃ៨.០០០បាត ជនសង្ស័យទាំងបីខាងលើរស់នៅភូមិ បាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ។ បន្ទាប់មកសមត្ថកិច្ចកសាងសំនុំរឿងបញ្ចូនជនសង្ស័យរួមទាំងវត្ថុតាង ទៅកាន់តុលាខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ